យុគសម័យ - លោក Wang Yi មានប្រសាសន៍ថា ការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាឯកតោភាគីគឺមិនត្រឹមត្រូវទេនៅក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច កំពុងជានិន្នាការនៃសម័យកាល។
រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi (រូបថតៈ AFP)
រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានលើកឡើង នៅថ្ងៃទី ២៤ ខែកញ្ញាថា ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោនគួរតែកំណត់ទិសនៃទំនាក់ទំនងទ្វេភាគីដោយភាពឈ្លាសវៃ ព្រមទាំងសង្កត់ធ្ងន់ថា ប្រទេសចិននឹងមិនរារាំងសេដ្ឋកិច្ចរបស់ខ្លួនឡើយ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលធ្វើឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក - ចិន នៅទីក្រុងញូវយ៉ក នៅខាងក្រៅនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនោះ លោក Wang Ri បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកគឺជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ទាំងពីចិននិងសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថា គ្មានភាគីណាមួយ អាចទាញយកផលប្រយោជន៍ពីគ្នាបានឡើយ។ លោកក៏បានមានប្រសាសន៍ថា ការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្មជាឯកតោភាគីគឺមិនត្រឹមត្រូវទេនៅក្នុងបរិបទសាកលភាវូបនីយកម្មសេដ្ឋកិច្ច កំពុងជានិន្នា ការ នៃសម័យកាល។
យោងតាមលោក Wang Yi ប្រទេសចិនសង្ឃឹមថា កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន លើកក្រោយដែលគ្រោងនឹងធ្វើឡើងនៅខែតុលាខាងមុខ នឹងផ្តល់លទ្ធផលវិជ្ជមាន ប៉ុន្តែក៏បានសង្កត់ធ្ងន់ថា ការចរចាត្រូវតែធ្វើឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនិងគ្មានការគំរាមកំហែងឡើយ។
យោងតាម Reuter មុននេះប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា រដ្ឋបាលរបស់លោក អាចពិចារណាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយផ្នែកជាមួយចិន ទោះបីលោកចង់ឈានដល់កិច្ចព្រមព្រៀងទូលំទូលាយមួយដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្មបច្ចុប្បន្នក៏ដោយ។
សូមគូសបញ្ជាក់ថា ជម្លោះពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ២ នៅលើពិភពលោកនេះ បានផ្ទុះឡើងតាំងពីពាក់កណ្តាលខែកក្កដាឆ្នាំ ២០១៨ នៅពេលដែលរដ្ឋបាលោក Trump ដាក់បទបញ្ជាពន្ធបន្ថែមលើកទី ១ លើចិន ដែលជំរុញឱ្យទីក្រុងប៉េកាំងសងសឹកស្រដៀងគ្នាដែរ៕
(ដោយស្រីព្រេជ)

មតិពីមិត្តអ្នកអាន