ចិនដាស់តឿនឲ្យអាល្លឺម៉ង់រួមដៃគ្នាការពារពាណិជ្ជកម្មពហុភាគី

12:54 | 08/09/2019 (ហេង វុធ្ធី)

ប្រទេសចិន និងអឺរ៉ុបមានផលប្រយោជន៍ដូចគ្នា ក្នុងកិច្ចការពាររាល់បទបញ្ញត្តិជា មូលដ្ឋានរបស់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ យោងតាមថ្នាក់ដឹកនាំចិនរូបនេះបានឲ្យដឹងថា ប្រទេសទាំងពីរចាំបាច់ត្រូវការពារពាណិជ្ជកម្មសេរី និងលទ្ធិពហុភាគី។

អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានរដ្ឋចិនលោក Xi Jinping (រូបថត៖ THX / TTXVN)

នាថ្ងៃទី ៦ ខែកញ្ញា នៅក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel នៅទីក្រុងប៉េកាំង ប្រធានរដ្ឋចិនលោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសនេះ និងអឺរ៉ុបមានផលប្រយោជន៍ដូចគ្នា ក្នុងកិច្ចការពាររាល់បទបញ្ញត្តិជា មូលដ្ឋានរបស់ ប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ យោងតាមថ្នាក់ដឹកនាំចិនរូបនេះបានឲ្យដឹងថា ប្រទេសទាំងពីរចាំបាច់ត្រូវការពារពាណិជ្ជកម្មសេរី និងលទ្ធិពហុភាគី។ លោកបានប្រកាសថា ចិននឹងបើកចំហទីផ្សារ ពោលគឺចាប់ផ្ដើមពីវិស័យផលិតកម្ម រហូតដល់សេវាកម្ម និងហិរញ្ញវត្ថុ ដោយនាំមកនូវឱកាសជាច្រើនដល់អាល្លឺម៉ង់ និងប្រទេសដទៃនៅលើពិភពលោក។

មុននេះ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានជួបចរចាជាផ្លូវការជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសម្ចាស់ផ្ទះ លោក Li Keqiang ផងដែរ៕

(តាម៖vovworld.vn)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត