ប្រធានាធិបតីបារាំងនិងអ៊ីរ៉ង់ជួបសន្ទនាតាមទូរស័ព្ទដោយពិភាក្សាអំពីសំណុំឯកសារនុយក្លេអ៊ែរ

17:21 | 01/09/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - មេដឹកនាំបារាំងបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ត្រូវតែគោរពយ៉ាងពេញលេញនូវការសន្យានុយក្លេអ៊ែររបស់ខ្លួន និងចាត់វិធានការចាំបាច់នានា ដើម្បីបង្កើតសន្តិភាពនិងសន្តិសុខឡើងវិញនៅមជ្ឈឹមបូព៌ា។

ប្រធានាធិបតីបារាំង លោក លោក Emmanuel Macron (រូបថតៈ AFP/TTXVN)

វិមានប្រធានាធិបតីបារាំងបានអោយដឹងនៅថ្ងៃទី ៣១ ខែសីហាថា លោក Emmanuel Macron និងសមភាគីអ៊ីរ៉ង់លោក Hassan Rouhani មានជំនួបសន្ទនាតាមទូរស័ព្ទ ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពរក្សាទំនាក់ទំនងនៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីស្វែងរកដំណោះស្រាយជាច្រើនសម្រាប់បញ្ហាតំបន់ រួមទាំងសំណុំឯកសារនុយក្លេអ៊ែររបស់ទីក្រុង តេ អេរ៉ង់តែម្តង។

សេចក្តីប្រកាសព័ត៌មានរបស់វិមានប្រធានាធិបតីបារាំង បានបញ្ជាក់ថា បន្ទាប់ពីកិច្ចពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មទាំង ៧ (G7) នៅទីក្រុង Biarritz នៃប្រទេសបារាំងមក លោកប្រធានាធិបតី Macron បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្ទុះដែលកំពុងបន្តកើតមានឡើង ដែលជួយសម្រួលដល់ការកាត់បន្ថយភាពតានតឹង តាមរយៈការសន្ទនានិងការកសាងដំណោះស្រាយយូរអង្វែងមួយក្នុងតំបន់។ ក្នុងជំនួបតាមទូរស័ព្ទនេះ មេដឹកនាំបារាំងបានបញ្ជាក់ជាថ្មីថា អ៊ីរ៉ង់ត្រូវតែគោរពយ៉ាងពេញលេញរាល់ការសន្យានុយក្លេអ៊ែររបស់ខ្លួននិងចាត់វិធានការចាំបាច់នានាដើម្បីបង្កើតសន្តិភាពនិងសន្តិសុខឡើងវិញនៅមជ្ឈឹមបូព៌ា។ សេចក្តីប្រកាសព័ត៌មានបានអោយដឹងថា មេដឹកនាំទាំងពីររូប បានព្រមព្រៀង បន្តទំនាក់ទំនងជាមួយគ្នាក្នុងប៉ុន្មានថ្ងៃខាងមុខ។

ចំណែកខ្លួន ប្រធានាធិបតី Rouhani បានព្រមានថា ប្រសិនបើបណ្តាប្រទេសអឺរ៉ុបដែលចូលរួមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលមានឈ្មោះពេញលេញថា ផែនការសកម្មភាពចម្រុះ (JCPOA) ដោយមិនអាច “ប្រតិបត្តិការ” រាល់ការសន្យារបស់ខ្លួននោះដែរ អ៊ីរ៉ង់នឹងចាត់វិធានការជំហានបន្ទាប់ដើម្បីកាត់បន្ថយការសន្យារបស់ទីក្រុងតេអេរ៉ង់នៅ JCPOA ដែលស្រដៀងនឹងវិធានការមុននេះជាពុំខាន។ យោងតាមលោករូបនេះ ចាប់តាំងពីអាមេរិកដកខ្លួនចេញពី JCPOA មក ប្រទេសអឺរ៉ុបមិនទាន់មានវិធានការជាក់លាក់សម្រាប់អនុវត្តន៍រាល់ការសន្យារបស់ខ្លួននៅឡើយ។ មេដឹកនាំអ៊ីរ៉ង់ ក៏បានសង្កត់ធ្ងន់ថា ខ្លឹមសារដែលបានចែងក្នុង JCPOA គ៏មិនអាចប្រែប្រួល ហើយភាគីនានាត្រូវគោរពតាមខ្លឹមសារទាំងនេះផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត