ជប៉ុនប្រារព្ធខួបឆ្នាំទី៧៤ នៃការទម្លាក់គ្រាប់បែកបរមាណូអាមេរិក លើទីក្រុង Nagasaki

09:52 | 09/08/2019 (ប្រភព៖ Fresh News)

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ គឺជាខួបឆ្នាំទី៧៤ ហើយ បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់លើទីក្រុង Nagasaki របស់ប្រទេសជប៉ុន ដែលកាលណោះបានឆក់យកជីវិតមនុស្ស ៧៤,០០០នាក់ នៅចុងសម័យសង្គ្រាមលោកលើកទីពីរ។ ប៉ុន្តែ នេះមិនទាន់រាប់បញ្ចូលចំនួនអ្នកស្លាប់ដោយ សារកើតជំងឺមហារីក បង្កឡើងដោយធាតុវិទ្យុសកម្មផង។

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ គឺជាខួបឆ្នាំទី៧៤ បន្ទាប់ពីសហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកបរមាណូមួយគ្រាប់លើទីក្រុង Nagasaki

ពិធីរំលឹកខួបដ៏ឈឺចាប់ប្រចាំប្រវត្តិសាស្ត្រជប៉ុននេះ នឹងត្រូវចាប់ផ្ដើមធ្វើឡើងនៅឯឧទ្យាន សន្តិភាព (Peace Park) ក្នុងទីក្រុង Nagasaki នៅម៉ោង១០៖៤០នាទីព្រឹក (ម៉ោង នៅជប៉ុន) ដោយមានការចូលរួមផងដែរពីនាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo អ្នកដែលនៅរស់រាន្តមានជីវិតពីការទម្លាក់គ្រាប់បែកបរមាណូ ព្រមទាំងតំណាងរដ្ឋាភិបាលនៃ ប្រទេសចំនួន៧០ផងដែរ។

គួរបញ្ជាក់ថា គ្រាប់បែកអាតូមិកមួយគ្រាប់ ដែលមានស្នូលពោពេញដោយសារធាតុ អ៊ុយរ៉ាញ៉ូម ត្រូវបានយន្តហោះទម្លាក់គ្រាប់បែកសហរដ្ឋអាមេរិក ទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ា ភាគខាងលិចប្រទេសជប៉ុននៅវេលាម៉ោង ៨៖១៥នាទីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ និងបានសម្លាប់មនុស្សសរុប ១៤០,០០០នាក់។ បន្ថែមពីនេះនៅថ្ងៃទី០៩ ខែសីហា ឆ្នាំដដែល អាមេរិក៏បានទម្លាក់មួយគ្រាប់ទៀត ទៅលើទីក្រុង Nagasaki ដែលជាហេតុធ្វើឲ្យជប៉ុនព្រមចុះចាញ់សង្គ្រាមលោកលើកទីពីរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត