ជម្លោះពាណិជ្ជកម្ម៖ កូរ៉េខាងត្បូង សន្យាចាត់វិធានការឆ្លើយតបគ្រប់រូបភាពទាំងអស់ បើជប៉ុនមិនព្រមបន្ធូរដៃ

06:52 | 01/08/2019 (ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រកាសប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅថ្ងៃពុធនេះថា ខ្លួននឹង ចាត់រាល់វិធានការឆ្លើយតបគ្រប់រូបភាពទាំងអស់ បើសិនជាជប៉ុននៅបន្តធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែអាក្រក់ឡើង តាមរយៈការដាក់កំហិតបន្ថែមលើការនាំចេញ។ នេះបើតាមការចេញផ្សាយដោយទីភា្នក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី៣១ ខែកក្កដា ឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីជប៉ុន លោក Abe Shinzo និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jea-In

ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ខាងលើ ធ្វើឡើងកំឡុងប្រជុំសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ដែលដឹកនាំដោយ លោក Chung Eui-yong ដែលជានាយក ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីកូរ៉េខាងត្បូង នាព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសជប៉ុនបានដាក់ចេញនូវការដាក់កំហិត កាលពីដើមខែកក្កដាកន្លងទៅ លើការនាំចេញវត្ថុធាតុដើមចំនួន ០៣ប្រភេទ ដែលមានសារៈសំខាន់ បំផុត ក្នុងការផលិតបន្ទះឈីប និងអេក្រង់ទូរស័ព្ទ ដៃស្មាតហ្វូន ដល់ក្រុមហ៊ុនបច្ចេកវិទ្យា កូរ៉េខាងត្បូង។

ដោយឡែក បើតាមសារព័ត៌មានក្នុងស្រុកមួយរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង គឺលោកស្រី Kang Kyung-wha គ្រោងនឹងជួបចរចាមួយទល់មួយជាមួយសមភាគីជប៉ុន លោក Taro Kono នាឱកាសចូលរួមវេទិកាតំបន់អាស៊ាន (ARF) នៅទីក្រុងបាងកកប្រទេសថៃ នៅចុងសប្តាហ៍នេះ៕

(ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ FreshNews សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត