យុគសម័យ - ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានមានប្រសាសន៍ថានាថ្ងៃទី ១ ខែសីហាថាបានយកពន្ធ ១០ % លើទំនិញនាំចូលពីចិននៅសេសសល់ ដោយមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារចាប់ពីថ្ងៃទី ១ ខែកញ្ញាខាងមុខ បន្ទាប់ពីការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរគ្មានវឌ្ឍនភាពណាមួយនោះឡើយ។
ជំនួនរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានរដ្ឋចិន លោកស៊ីជិនពីងនៅកិច្ចប្រជុំកំពូល G20 ប្រទេសជប៉ុន
ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា លោកអាចដំឡើងអត្រាពន្ធ - លើសពី ២៥% អាស្រ័យលើដំណើរការចរចាជាមួយប្រធានរដ្ឋចិន លោកស៊ីជិនពីង។ លោក Trump បានមានប្រសាសន៍ថា “ ខ្ញុំគិតថាប្រធានរដ្ឋចិន លោក ស៊ីជីនពីងមានបំណងចង់ធ្វើកិច្ចព្រមព្រៀងមួយប៉ុន្តែ និយាយចំថា លោកមិនបានធ្វើឱ្យបានលឿននិងខ្លាំងនោះទេ”។ ព័ត៌មានទាំងនេះបានវាយប្រហារយ៉ាងពេញទំហឹងដល់ទីផ្សារហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ តម្លៃប្រេងបានធ្លាក់ចុះយ៉ាងខ្លាំង ៧% ហើយសន្ទស្សន៍ S&Pស្តង់ដារ ៥០០ ពិន្ទុ នៅតែស្ថិតក្នុងកំរិតសុវត្ថិភាពនៅរសៀលថ្ងៃទី ១ ខែសីហា។
លោក Trump បានប្រកាសពីកំរិតពន្ធថ្មីជាបន្តបន្ទាប់នៅលើបណ្តាញសង្គម Tweet ដោយបានស្តីបន្ទោសប្រទេសចិនដែលមិនបានទិញកសិផលពីអាមេរិកបន្ថែមទៀត និងរិះគន់លើប្រធានរដ្ឋចិនលោកស៊ីជីនពីងដែលមិនបានធ្វើអ្វីបន្ថែមទៀតដើម្បីបញ្ឈប់ការលក់ថ្នាំស្ពឹកអូផ្ចូអ៊ីតចម្រុះដូចជាថ្នាំ Fetanyl នៅអាមេរិកនោះទេ។
ការចរចានៅតែបន្តហើយក្នុងការចរចារទាំងនេះ អាមេរិកនឹងចាប់ផ្តើមយកពន្ធ១០%សំរាប់ទំនិញនិងផលិតផលដទៃនៅសេសសស់នាំចូលពីប្រទេសចិន ក្នុងទឹកប្រាក់ចំនួណ ៣០០ នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០១៩។ ប្រការនេះមិនរាប់បញ្ចូលពន្ធដែលមានទឹកប្រាក់ ២៥០ ពាន់លានដុល្លារអាមេរិក ដែលធ្លាប់យកពន្ធនៅកំរិត ២៥% នោះទេ”។
គួរបញ្ជាក់ថាកិច្ចចរចានៅសៀងហៃបានបញ្ចប់នៅថ្ងៃទី ៣១ ខែកក្កដាដោយមានសញ្ញាតិចតួចនៃវឌ្ឍនភាពទោះបីជាប្រទេសទាំងពីរបានចាត់ទុកថាការចរចាទាំងនេហមានលក្ខណៈស្ថាបនានិងមានផែនការរៀបចំកិច្ចប្រជុំផ្សេងៗទៀតនៅទីក្រុងវ៉ាស៊ីនតោនក្នុងខែកញ្ញាខាងមុខផងដែរ៕
(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន