ប្រធានាធិបតីអ៊ីរ៉ង់សង្ឃឹមថាទំនាក់ទំនងរវាងអ៊ីរ៉ង់និងអង់គ្លេសកាន់តែល្អប្រសើរឡើងនាពេលអនាគត

17:26 | 29/07/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៨ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានឲ្យដឹងថា លោកសង្ឃឹមនាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson នឹង "យល់ច្បាស់"អំពីសាធារណរដ្ឋឥស្លាម និងជួយធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងរវាងទីក្រុងតេអេរ៉ង់និងទីក្រុងឡុងដ៍។


នាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Boris Johnson (រូបថត៖ baoquocte.vn)

នៅក្នុងសារមួយដែលបានបង្ហោះនៅលើគេហទំព័ររបស់ប្រធានាធិបតី លោក Rouhani បានអបអរសាទរចំពោះលោក Boris Johnson ដែលបានឡើងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីអង់ គ្លេស។ លោក Rouhani បានថ្លែងថា "ខ្ញុំសង្ឃឹមថាការយល់ដឹងរបស់លោក Boris Johnson អំពីបញ្ហានៅក្នុងទំនាក់ទំនងរវាងអ៊ីរ៉ង់និងចក្រភពអង់គ្លេស ហើយម្យ៉ាងវិញទៀតវត្តមានរបស់លោក Boris Johnson នៅប្រទេសអេរ៉ង់ត្រឹមតែម្តងតែប៉ុណ្ណោះក៏បានជួយឲ្យលុបបំបាត់ចោលរាល់ឧបសគ្គក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ "។

ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (រូបថត៖ baoquocte.vn)

ភាពតានតឹងរវាងទីក្រុងឡុងដ៍និងទីក្រុងតេអេរ៉ង់កាន់តែអាក្រក់ទៅៗនៅខែនេះ បន្ទាប់ពីកងទ័ពអ៊ីរ៉ង់បានឃាត់ទុកនាវា ដឹកប្រេងដែលដាក់ទង់ជាតិអង់គ្លេសនៅច្រកសមុទ្រ Hormuz កាលពីថ្ងៃទី ១៩ ខែកក្កដាកន្លងទៅ។ ក្រោយរយៈពេល ២ សប្តាហ៍នោះ កងកម្លាំងអង់គ្លេសក៏បានឃាត់ទុកនាវាដឹកប្រេងរបស់ អ៊ីរ៉ង់នៅជិត Gibraltar ដោយចោទប្រកាន់ពីបទរំលោភបំពានលើបទដាក់ទណ្ឌកម្មរបស់ស៊ីរី។ គួរបញ្ជាក់ថា នាថ្ងៃដដែលនេះ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងតេអេរ៉ង់ លោក Macaire បានជួបជាមួយលោក Zonnour នៅទីក្រុងតេអេរ៉ង់ ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុថ្មីៗនេះ ដែលបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត