ប្រធានាធិបតីអាមេរិកមានបំណងចង់ជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាងជប៉ុន និង កូរ៉េខាងត្បូង

15:58 | 20/07/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៩ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថា បើចាំបាច់លោកនឹងត្រៀមខ្លួនជួយដោះស្រាយភាពតានតឹងពាណិជ្ជកម្មរវាង ជប៉ុននិងកូរ៉េខាងត្បូង។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅសេតវិមាន លោក Trump បានទទួលស្គាល់ថាសមភាគីកូរ៉េខាងត្បូង លោក Moon Jae-in បានលើកឡើងសំណើនេះផងដែរ។

ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖baotintuc.vn)

លោក Trump បានអះអាងថា "លោក Moon Jae-in បានប្រាប់ខ្ញុំថាមានភាពតានតឹងជាច្រើនរវាងកូរ៉េខាងត្បូង និងជប៉ុនដែលទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម។ ប្រទេសជប៉ុនមានផលិតផលដែលកូរ៉េខាងត្បូងចង់បាន ហើយលោក Moon Jae-in បានសុំឱ្យខ្ញុំចូលរួមដោះស្រាយបញ្ហាទាំងនេះ។ ខ្ញុំអាចជួយបាន ប្រសិនបើប្រទេសទាំងពីរលើកសំណើ"រ។ ទោះបីជាយ៉ាងណាក៏ដោយលោក Trump មិនបានបញ្ជាក់ច្បាស់លាស់ពីសំណើជាក់លាក់ណាមួយពីភាគីកូរ៉េខាងត្បូងនោះទេ ហើយក៏បាននិយាយអំពីពំណងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងដោះស្រាយភាពតានតឹងពាណិជ្ជកម្មដោយខ្លួនឯងនាពេលបច្ចុប្បន្ន។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍បានវាយតម្លៃថាទីក្រុងវ៉ាស៊ីនតោនទំនងជាដើរតួជាអ្នកសម្រុះសម្រួលសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាទប់ស្កាត់ភាពតានតឹងពាណិជ្ជកម្មនាពេលបច្ចុប្បន្នដោយជៀសវាងពីការរីករាលដាលទៅវិស័យផ្សេងៗទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត