ភាពតានតឹងកាន់តែកើនឡើងជាបន្តទៀតនៅច្រកសមុទ្រហុមមូស ( Hormuz)

17:47 | 21/07/2019 (ប្រភព៖ vovworld.vn)

នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ទីភ្នាក់ងារទំនាក់ទំនងសាធារណៈនៃកងកម្លាំងឆ្មាំការពារបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានឲ្យដឹងថានាវា "Stena Impero" (ដាក់ទង់ជាតិអង់គ្លេស) ត្រូវបានចាប់ខ្លួនតាមសំណើរបស់អង្គការនាវាចរណ៍និងកំពង់ផែ Hormozgan នៅពេលដែលនាវានេះបានឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសារមិនគោរពតាមបទកំណត់ស្តីពីការធ្វើនាវាចរណ៍អន្តរជាតិនោះឡើយ "។

ភាពតានតឹងកាន់តែកើនឡើងជាបន្តទៀតនៅច្រកសមុទ្រហុមមូស

ឧត្តមសេនីយ៍ត្រី Ramezan Sharif បានមានប្រសាសន៍ថា នៅពេលដែលត្រូវចាប់ខ្លួននោះ នាវាដឹកប្រេង "Stena Impero" កំពុងត្រូវបាននាវាចម្បាំងអង់គ្លេសអមដំណើរហើយលោកក៏បានចោទប្រកាន់ថានាវា Stena Impero ព្យាយាមជ្រៀតឈានចូលទៅក្នុងច្រកសមុទ្រ Hormuz នាពេលនោះ ដោយមិនអើពើរពីបទកំណត់ស្តីពីការធ្វើនាវាចរណ៍ ព្រមទាំងអាចបង្កឲ្យមានហានិភ័យនៃការប៉ះគ្នាជាមួយនាវាផ្សេងៗទៀតនៅពេលដែលនាវាដឹកប្រេងនេះបានទៅខុសទិសដៅផងដែរ។

នាបច្ចុប្បន្ន នាវា Stena Impero មានសមាជិកនាវឹកចំនួន ២៣ នាក់នៅលើនាវា ដែលត្រូវបានបញ្ជូនទៅកាន់កំពង់ផែ Bandar Abbas នៃប្រទេសអ៊ីរ៉ង់ហើយនាវឹកទាំងនេះនៅតែបន្តនៅលើនាវានេះរហូតដល់ពេលការស៊ើបអង្កេតរបស់មន្ត្រីអ៊ីរ៉ង់បានបញ្ចប់។ នៅពេលដែលចាប់ខ្លួន នាវានេះមានជនជាតិហ្វីលីពីនម្នាក់ ជនជាតិឥណ្ឌាចំនួន ១៨ នាក់ រុស្ស៊ីចំនួន ៣ នាក់ និងឡាតវីម្នាក់។ ទីភ្នាក់ងារជ្រើសរើសនាវឹកបានឲ្យដឹងថា គ្មានអ្នករងរបួសទេ ហើយនាវឹកទាំងអស់សុទ្ធតែមានសុវត្ថិភាពនិងសុខភាពល្អផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត