ប្រធានាធិបតីអ៊ីរ៉ង់ត្រៀមខ្លួនចរចារជាមួយអាមេរិកចំពេលនេះនិងនៅគ្រប់ទីកន្លែងប្រសិនបើ ...

15:52 | 15/07/2019 (យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានចេញប្រកាសថាអ៊ីរ៉ង់ត្រៀមខ្លួនចរចារ ប្រសិនបើអាមេរិកវិលត្រឡប់មកអនុវត្តផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម (កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខានាឆ្នាំ ២០១៥) និងដកការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani

ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានប្រកាសនៅលើទូរទស្សន៍អ៊ីរ៉ង់កាលពីថ្ងៃទី ១៤ ខែកក្កដាថា “ប្រសិនបើអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចនិងចូលរួមក្នុងការអនុវត្តកិច្ចព្រមព្រៀងនោះយើងនឹងត្រៀមខ្លួនចរចាជាមួយអាមេរិកក្នុងថ្ងៃនេះជាភ្លាមៗ។ ឥឡូវ និងគ្រប់ទីកន្លែងណាក៏បាន " ។ សេចក្តីប្រកាសរបស់លោក Rouhani បានលើកឡើងបន្ទាប់ពីភាពតានតឹងជាមួយអាមេរិក ជាពិសេស នាពេលថ្មីៗនេះអ៊ីរ៉ង់បានព្រមានថាប្រទេសនេះនឹងអនុវត្តការចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម លើសពីដែនកណត់ដែលអាចអនុញ្ញាតឲ្យធ្វើក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ ។ ក្នុងបរិបទដែលភាពតានតឹងរវាងអ៊ីរ៉ង់និងអាមេរិកគ្មានសញ្ញាធ្លាក់ចុះនោះ បណ្តាប្រទេសសហភាពអឺរ៉ុបបានអំពាវនាវឱ្យមានកិច្ចប្រជុំជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាទាំងនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អាមេរិកបានអំពាវនាវឱ្យសម្ព័ន្ធមិត្តបញ្ជូននាវាយាមល្បាតទៅកាន់ច្រកសមុទ្រ Hormuz និង Bab al-Mandab ដើម្បីបង្កហេតុជាមួយអ៊ីរ៉ង់ផងដែរ។

មីស៊ីលរបស់អ៊ីរ៉ង់

គួរបញ្ជាក់ថា ទោះបីជាសហរដ្ឋអាមេរិកបានបើកចំហសំរាប់ការចរចារមួយដើម្បីឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងថ្មីជាមួយអ៊ីរ៉ង់ស្តីពីនុយក្លេអ៊ែរនិងសន្តិសុខ ក៏ប៉ុន្តែអ៊ីរ៉ង់បានអះអាងថានឹងអនុលោមតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ តែប៉ុណ្ណោះ ហើយបញ្ជាក់ទៀតថាតើអាមេរិក និងបណ្តាប្រទេសលោកខាងលិច ត្រូវធានាផលប្រយោជន៍ខាងសេដ្ឋកិច្ច ដកចេញឧបសគ្គចំពោះការនាំចេញប្រេងរបស់អ៊ីរ៉ង់ ហើយប្តូរយកវិញអ៊ីរ៉ង់នឹងបញ្ឈប់រាល់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនស្របតាមការសន្យាផងដែរ៕

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម thoidai.com.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត