ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា

09:16 | 17/06/2019 (សរុបព័ត៌មានដោយវិច្ឆិកា)

យុគសម័យ - ក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឯឈូងសមុទ្រ Oman កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា

ក្រោយការវាយប្រហារលើកប៉ាល់ដឹកប្រេង២គ្រឿង នៅឯឈូងសមុទ្រ Oman កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ភាពតានតឹងកើនឡើងនៅមជ្ឈឹមបូព៌ា

នៅពេល​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ បដិសេធ​ដាច់ខាត​ថា​ខ្លួន​មិន​មាន​ជាប់​ពាក់ព័ន្ធ រដ្ឋាភិបាល​ជប៉ុន​ត្រូវបាន​គេ​រាយការណ៍​ថា ការចោទប្រកាន់​របស់​អាម៉េរិក​មិន​គួរ​អោយ​​ជឿ​ទុកចិត្តបាន​។​អ៊ីរ៉ង់​ព្រលយ​ថា «​អាម៉េរិក​អាច​នៅ​ពីក្រោយ​ការវាយប្រហារ​នាវា​ដឹក​ប្រេង​»

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ បាន​ព្រមាន​ថា អាម៉េរិក​នឹង​បន្ត​ដាក់​សម្ពាធ​លើ​អ៊ីរ៉ង់ និង​បាន​អះអាង​ជា​ថ្មី​ថា​អ៊ីរ៉ង់​បាន​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​២​នៅ​ឈូង​​សមុទ្រ Oman ដែលជា​«​ចេតនា​ច្បាស់លាស់​មួយ​ដើម្បី​រារាំង​ការដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវ​នេះ​»​។​

រដ្ឋមន្ត្រីការបរទេស​អាម៉េរិក លោក​ម៉ៃ ផ​ម​ផេវ

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ Fox News កាលពី​ថ្ងៃអាទិត្យ អ្នកការទូត​កំពូល​របស់​អាម៉េរិក​រូ​ប​នេះ នៅតែ​និយាយ​ថា​«​សហគមន៍​ចារកម្ម​មាន​ទិន្នន័យ​ច្រើនណាស់​​មាន​ភស្តុតាង​ច្រើន​»​និង​បាន​សន្យាថា​«​ពិភពលោក​នឹង​បាន​ឃើញ​វា​ច្រើន​ទៀត​»​។​

ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត Mohammed bin Salman

យោង​តាម​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ចុះផ្សាយ​នៅ​ថ្ងៃអាទិត្យ ព្រះអង្គម្ចាស់​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត Mohammed bin Salman ​បាន​ចោទប្រកាន់​គូសត្រូវ​អ៊ីរ៉ង់​ថា​បាន​​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅក្នុង​ផ្លូវ​ដឹកជញ្ជូន​ក្នុង​ឈូង​សមុទ្រ និង​ថា​ព្រះ​អង្គ​មិន​ស្ទាក់ស្ទើរ​ក្នុងការ​ប្រឈម​ដោះស្រាយ​ការ​គំរាម​ណាមួយ​ចំពោះ​ព្រះរាជាណាចក្រ​របស់​ទ្រង់​។​

ការកើនឡើងភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់ក៏បណ្តាលឱ្យបណ្តាប្រទេសផ្សេងទៀតជាច្រើនព្រួយបារម្ភអំពីស្ថានភាពប្រេងពិភពលោក។ យោង​តាម​ភ្នាក់ងារ​សារ​ព​ត៌​មាន Bangkok Post ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី ១៥​ ខែមិថុនា​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រសួង​ថាមពល​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​សម្រាប់​ភាព​តានតឹង​ក្នុង​ម​ជ្ឈឹ​ម​បូព៌ា​បន្ទាប់​ពី​នាវា​ដឹក​ប្រេង​ចំនួន​ពីរ​ទទួល​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​កន្លង​មក​នៅ​ឈូង​សមុទ្រ Oman និង​មានការ​ចោទប្រកាន់​ថា​អ៊ី​រ៉​ង់​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​៕

(សរុបព័ត៌មានដោយវិច្ឆិកា)

(សរុបព័ត៌មានដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត