ដោយគ្មានការចរចារបន្ថែមទៀត ចិនបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិក

13:34 | 01/06/2019 (ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ១ ខែមិថុនា ចិនបានដំឡើងពន្ធលើទំនិញនាំចូលភាគច្រើនពីអាមេ រិកជាផ្លូវការដែលមានទឹកប្រាក់ចំនួន ៦០ ពាន់លានដុល្លាអាមេរិក។ នេះគឺជាការតបតវិញរបស់ទីក្រុងប៉េកាំងចំពោះភាពតានតឹងដែលកាន់តែកើនឡើងក្នុងសង្គ្រាមពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំង។

សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាន់តែកើនឡើង (រូបថតឧទាហរណ៍ ៖ baoquocte,vn)

ការយកពន្ធដូចពោលខាងលើនេះត្រូវបានប្រកាសកាលពីថ្ងៃទី ១៣ ខែឧសភា ហើយចូលជាធរមានជាផ្លូវការនៅអធ្រាត្រតាមម៉ោងនៅទីក្រុងប៉េកាំង (ត្រូវម៉ោង ២៣៖០០ ថ្ងៃទី៣១ ខែឧសភាតាមម៉ោងទីក្រុងហាណូយ) ដែលក្នុបនោះទីក្រុងប៉េកាំងបានអនុវត្តយកពន្ធនាំចូលបន្ថែម ២០% ឬ ២៥% ទៅលើពាក់កណ្តាលនៃមុខទំនិញនាំចូលចំនួន ៥.១៤០ មុខពីអាមេរិក។ គួរជម្រាបថា មុននេះទីក្រុងប៉ីកាំងក៏បានយកពន្ធ ៥% ឬ ១០% លើទំនិញទាំងនេះផងដែរ។ គិតរហូតដល់ពេលនេះគឺគ្មានកិច្ចចរចាពាណិជ្ជកម្មណាមួយបន្ថែមទៀតរវាងអ្នកចរចាជួរមុខនៃប្រទេសចិននិងអាមេរិកទេ ដោយសារតែកិច្ចចរចាជុំថ្មីៗបំផុតត្រូវបានបញ្ចប់ដោយភាពជាប់គាំងនាថ្ងៃទី ១០ ខែឧសភាកន្លងទៅ ដែលចំថ្ងៃដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់ចិនក្នុងទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិក ហើយបន្ទាប់មកអាមេរិកក៏បានចាត់វិធានការណ៍មួយចំនួន សំដៅយកពន្ធលើទំនិញដែលនៅសល់ដែលនាំចូលពីប្រទេសចិនទាំងស្រុងផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte,vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត