ពន្ធពិន័យរបស់សហរដ្ឋអាមេរិកមិនសូវជះឥទ្ធិពលទៅលើ FDI របស់ចិនឡើយ

14:31 | 03/06/2019 (ប្រភព៖vietnamplus.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - ក្រសួងពាណិជ្ជកម្មចិន (MOC) បានឲ្យដឹងថា ការបង្កើនពន្ធនៃការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនមានឥទ្ធិពលតិចតួចទៅលើលំហូរដើមទុនការវិនិយោគបរទេសបញ្ជូលទីផ្សារនៃប្រទេសនេះ។

ភាពតានតឹងរបស់សង្រ្គាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំជាងគេលើពិភពលោកកាន់តែធ្ងន់ធ្ងរជាង

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនលោក Wang Shuwen បាននិយាយថា ការវិនិយោគរបស់សហរដ្ឋអាមេរិកមានចំនួនតិចតួចតែប៉ុណ្ណោះដោយមានចំនួន ៤.២% ក្នុងចំនួនទុនវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅក្នុងឆ្នាំ ២០១៨ ខណៈទីផ្សាររបស់សេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក មានការទាក់ទាញយ៉ាងខ្លាំងណាស់ ដោយសារតែវាមានទំហំធំនិងវណ្ណៈកណ្តាលកំពុងរីកចម្រើនផង។

ដូច្នេះលោក Wang បាននិយាយថាការបង្កើនពន្ធរបស់សហរដ្ឋអាមេរិកមានផលប៉ះពាល់តិចតួចទៅលើអាជីវកម្មបរទេសដែលស្វែងរកការរីកចម្រើនយូរអង្វែងនិងមានតម្រូវការចូលរួមទីផ្សារចិន។ មន្ត្រីរូបនេះបានបន្ថែមថាអាជីវកម្មបរទេសនៅតែមានសុទិដ្ឋិនិយមអំពីឱកាសអភិវឌ្ឍន៍ពីព្រោះទីផ្សាររបស់ប្រទេសចិនកំពុងរីកចម្រើនជាមួយនឹងមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ។

ទោះជាយ៉ាងណាក៏ដោយលោក Wang បានសន្មតថាមានករណីជាច្រើននៃអាជីវកម្មបរទេសដែលផ្តោតលើការនាំចេញនិងមានតម្រូវការនៃកម្លាំងពលកម្មបានផ្លាស់ប្តូរមូលដ្ឋានផលិតកម្មទៅប្រទេសដទៃប៉ុន្តែអាជីវកម្មបរទេសនេះគ្រាន់តែជាភាគរយតូចតែប៉ុណ្ណោះ។

នៅថ្ងៃទី ១ ខែមិថុនា សហរដ្ឋអាមេរិកបានចាប់ផ្តើមកំណត់កម្រិតពន្ធ ២៥% លើទំនិញដែលនាំចូលពីប្រទេសចិនខណៈប្រទេសចិនក៏បានដំឡើងពន្ធលើទំនិញជាច្រើនក្នុងបញ្ជីតម្លៃ ៦០ ពាន់លានដុល្លារដែលទីក្រុងវ៉ាស៊ីនតោននាំចេញទៅទីក្រុងប៉េកាំង។ បោះជំហាននេះបានចាត់ទុកថានឹងធ្វើឱ្យភាពតានតឹងរបស់សង្រ្គាមពាណិជ្ជកម្មរវាងសេដ្ឋកិច្ចធំជាងគេលើពិភពលោកកាន់តែធ្ងន់ធ្ងរជាង៕

(ប្រភព៖vietnamplus.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖vietnamplus.vn ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត