អ៊ីរ៉ង់បដិសេធការអំពាវនាវឲ្យមានកិច្ចសន្ទនារបស់អាមេរិក

13:19 | 04/06/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី ៣ ខែមិថុនា ទីភ្នាក់ងារព័ត៌មាន Tasnim បានផ្សាយថាក្រសួងការបរទេសអ៊ីរ៉ង់បានច្រានចោលការអំពាវនាវឱ្យមានការសន្ទនារបស់អាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi (vietnamplus.vn)

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Abbas Mousavi បានលើកច្បាស់ថាសេចក្តីប្រកាសរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការត្រៀមខ្លួនរៀបចំឡើងកិច្ចសន្ទនាជាមួយទីក្រុងតេអេរ៉ង់ ដោយមិនមានភាពសុច្ឆន្ទៈពិតប្រាកដនោះឡើយ ពោលគឺវាឥតមានន័យនិងមិនមែនជារង្វាស់សំរាប់រាល់សកម្មភាពនោះទេ។

ការអត្ថាធិប្បាយនេះគឺសំដៅទៅលើសេចក្តីប្រកាសកាលពីមុននោះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ខណៈដែលលោកមកបំពេញទស្សនកិច្ចនៅប្រទេសស្វីស ដែលក្នុងនោះ អ្នកការទូតអាមេរិករូបនេះបានប្រកាសថា ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ចូលរួមក្នុងកិច្ចសន្ទនាជាមួយទីក្រុងតេអេរ៉ង់ដោយគ្មានលក្ខខណ្ឌជាចម្បងណាមួយឡើយ។ នាថ្ងៃដដែលនោះ ចិនបានដាស់តឿនភាគីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាង អ៊ីរ៉ង់ និង P៥+១ ដែលហៅថា ផែនការធ្វើសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយអះអាងថានេះគឺជាវិធានការជាក់ស្តែងនិងមានប្រសិទ្ធភាពបំផុត ដើម្បីកាត់បន្ថយភាពតានតឹងក៏ដូចជាដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត