យុគ្គសម័យ - ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី ២៧ ខែឧសភាបានអំពាវនាវថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un គួរតែចាប់យកឱកាស ដើម្បីផ្លាស់ប្តូរប្រទេសកូរ៉េខាងត្បូង តាមរយៈការរំលាយអាវុធនុយក្លេអ៊ែរ ព្រមទាំងព្រមានថា អាវុធនុយក្លេអ៊ែរគ្រាន់តែបង្កឡើង "រឿងអាក្រក់ " ប៉ុណ្ណោះទេ។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ Baotintuc.vn)
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម គ្នាមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ ( Shinzo Abe) បន្ទាប់ពីជំនួបកំពូលនៅទីក្រុងតូក្យូនោះ លោក Donald Trump បានឲ្យដឹងថា លោកនៅតែសង្ឃឹមថ្នាក់ដឹកនាំកូរ៉េខាងជើងនឹងចាប់យកឱកាសផ្លាស់ប្តូរប្រទេសរបស់ខ្លូនតាមរយៈការរំលាយអាវុធនុយក្លេអ៊ែរ។ នេះគឺជាប្រទេសមួយដែលមានសក្តានុភាពផ្នែកសេដ្ឋកិច្ចដ៏ធំធេង និងមានសក្តានុភាពជាច្រើនផ្សេងៗទៀតផងដែរ។ នៅក្នុងការអំពាវនាវនេះ ប្រធានាធិបតីអាមេ រិក បានសង្កត់ធ្ងន់លើសក្តានុភាពនៃកំណើនសេដ្ឋកិច្ច ក៏ដូចជាឧត្តមភាពផ្នែកចំនួនប្រជាជនរបស់កូរ៉េខាងជើងផងដែរ។
គួរបញ្ជាក់ថា កិច្ចចរចានុយក្លេអ៊ែររវាងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានជាប់គាំងចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិក លោក Trump និងថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un កាលពីខែកុម្ភៈកន្លងទៅ។ លោក Trump បានអះអាងថាលោក "មិនប្រញាប់ប្រញាល់" ចរចាជាមួយកូរ៉េខាងជើងទេ ហើយលោកក៏បានសម្តែងនូវការជឿជាក់ថា "រឿងល្អៗនឹងជិតមកដល់ហើយ" ៕
(ប្រភព៖ baotintuc.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន