ជំនួបពិភាក្សាដំ​បូងបង្អស់រវាងជប៉ុននិងអាមេរិកក្នុងរជ្ជកាល Reiwa

22:52 | 27/05/2019 (ប្រភព៖ vovworld.vn)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅជប៉ុន កាលពីថ្ងៃទី ២៧ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបសវនការជាមួយព្រះចៅអធិរាជនិងអធិរាជនីជប៉ុន ហើយបន្ទាប់មកលោកនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ (Shinzo Abe)។

ប្រធានាធិបតីអាមេរិកលោក Donald Trump និងេនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

បញ្ហាសំខាន់ៗដែលភាគីទាំង ២ បានពិភាក្សាក្នុងជំនួបពិភាក្សានេះ រួមមាន ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយឆ្ពោះទៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជប៉ុន - អាម៉េរិកថ្មី។ ជាពិសេស បញ្ហាសំខាន់ៗគឺអត្រាពន្ធនៃកសិផល និងសាច់គោ រថយន្តរបស់ជប៉ុនដែលនាំចេញទៅ អាមេរិក។ យោងតាមនោះ លោក ស៊ីនហ្សូអាបេ និងលោក Donald Trump នឹងពិភាក្សាអំពីវិធានការនានា ដើម្បីជំរុញការចរចាពាណិជ្ជកម្មរវាងភាគីទាំងពីរដែល កើតឡើងយ៉ាងឆាប់រហ័ស ឆ្ពោះទៅកែតម្រូវតុល្យភាពពាណិជ្ជកម្មរវាងភាគីទាំងពីរ។ បញ្ហាដ៏សំខាន់មួយទៀត គឺកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងជប៉ុននិងអាមេរិក ស្តីពីបញ្ហាកូរ៉េខាងជើងនៅតែបន្តការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ពលរដ្ឋជប៉ុនត្រូវបានចាប់ពង្រត់ ព្រមទាំងព្រមព្រៀងគ្នាអំពីបណ្តាបញ្ហា ដែលនឹងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំ G20 ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុង Osaka នាចុងខែមិថុនាខាងមុខផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត