អេហ្សីបនិងបារាំងបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

00:54 | 13/05/2019

យុគសម័យ - ប្រធានាធិបតីបារាំង លោក Emmanuel Marcron បានទៅដល់រដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប កាលពីល្ងាចថ្ងៃអាទិត្យនេះ ក្នុងដំណើរទស្សនកិច្ចមួយ រយៈពេល៣ថ្ងៃ នៅប្រទេសអាហ្វ្រិកខាងជើង ដើម្បីធ្វើការពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយសមភាគីអេហ្ស៊ីប របស់លោក គឺលោក Abdel- Fattah al-Sisi ។

ប្រធានាធិបតីអេហ្ស៊ីប លោក Al-Sisi និងភរិយាជាលោកជំទាវ Intissar Amer បាទទួលស្វាគមន៍ប្រធានាធិបតីបារាំងនិងភរិយារបស់លោក(ប្រភព: AFP / Al-ahram)

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបារាំងឱ្យដឹងថា លោក Emmanuel Marcron ត្រូវបាន​អមដំណើរដោយ រដ្ឋមន្ត្រីការបរទេស និងការពារប្រទេសបារាំងក៏ដូចជាគណៈប្រតិភូមួយនៃប្រធានសាជីវកម្មធំៗបារាំង ។ ទស្សនកិច្ចនេះកើតឡើងនៅពេលដែលប្រទេសទាំងពីរប្រារព្ធឆ្នាំវប្បធម៌អេហ្ស៊ីប-បារាំង ។ វាជាទស្សនកិច្ចលើកដំបូងរបស់លោក Marcron ទៅកាន់ប្រទេសអេហ្ស៊ីប នឹងជាកិច្ចប្រជុំលើកទី២ ជាមួយលោក Sisi បន្ទាប់ពីកិច្ចចរចារបស់ពួកគេក្នុងក្រុងប៉ារីស កាលពីខែតុលា ឆ្នាំ ២០១៧ ។

នៅព្រឹកថ្ងៃទី ២៨ ខែមករានេះប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi និងភរិយារបស់លោក បានជួបពិភាក្សាជាមួយសមភាគីបារាំង Macron និងភរិយារបស់លោកនៅវិមានប្រធានាធិបតី Ittihadiya នៅទីក្រុងគែរ មុនពេលបញ្ចប់រាល់ជំនួបពិភាក្សាជាផ្លូវការ។ បន្ទាប់មក ប្រធានាធិបតី El-Sisi និងសមភាគី Macron បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនក្នុងវិស័យអប់រំ សុខុមាលភាពសង្គម ការដឹកជញ្ជូន ពាណិជ្ជកម្ម វប្បធម៌និងបណ្តាបញ្ហាយុវជនផងដែរ។

សូមជម្រាបថា ទស្សនកិច្ច៣ថ្ងៃរបស់លោក Marcron នៅប្រទេសអេហ្ស៊ីប កើតឡើងនៅពេលដែលការតវ៉ាប្រឆាំង នឹងនយោបាយរបស់លោកបន្តធ្វើទៅទៀតនៅតាមផ្លូវនានា ក្នុងប្រទេសបារាំង ។ ជាង២ខែកន្លងទៅនេះ លោក Marcron បាននឹងកំពុងប្រឈមមុខនឹងការតវ៉ាក្នុងស្រុក ភាគច្រើន ប្រកបដោយសន្តិភាពដែលធ្វើឡើងដោយពួកបាតុករ ដែលស្លៀកពាក់ « អាវកាក់ពណ៌លឿង » ប្រឆាំងនឹង វិធានការតឹងរឹងរបស់រដ្ឋាភិបាលបារាំង រួមមានទាំងការដំឡើងថ្លៃប្រេងផង ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត