មេដឹកនាំកំពូលៗលើពិភពលោក ទៅចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី២ រៀបចំឡើងនៅរដ្ឋធានីប៉េកាំង នៃប្រទេសចិន

18:42 | 25/04/2019 (ប្រភព៖ FN)

កិច្ចប្រជុំកំពូលនៃវេទិកាខ្សែក្រវាត់ និងផ្លូវ (BRF) ជាលើកទី ២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងចាប់ផ្តើមប្រព្រឹត្តទៅនៅក្នុងទីក្រុងប៉េកាំង ប្រទេសចិនពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សំដៅស្វែងរកកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់ ក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩។

ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពី ៣៧ប្រទេស ក្នុងនោះមានទាំង លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងលោកប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ព្រមទាំងបណ្ដាមេដឹកនាំកំពូលដទៃៗទៀតមកពីប្រទេស អូទ្រីស អេហ្ស៊ីប អ៊ីតាលី វៀតណាម ឡាវ និងកម្ពុជា នឹងត្រូវចូលរួមកិច្ចប្រជុំនៃវេទិការខ្សែក្រវាត់ និងផ្លូវ (BRF)។ ចំណែកឯប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេស អេស្ប៉ាញ ជប៉ុន កូរ៉េខាងត្បូង រួមទាំងសហភាពអឺរ៉ុបក៏រៀបចំបញ្ជូនប្រតិភូ ឬអ្នកតំណាងជាន់ខ្ពស់ ឱ្យមកចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

គួរបញ្ជាក់ផងដែរថា នៅមុនជំនួបផ្លូវការរៀបចំឡើង ប្រធានរដ្ឋចិនលោក Xi Jinping ក៏បានទទួលស្វាគមន៍ជំនួបទ្វេភាគីជាមួយមេដឹកនាំជាច្រើនរូបផងដែរ ដើម្បីពិភាក្សាអំពី ទំនាក់ទំនងមិត្តភាព សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសទាំងនោះ។ ទីក្រុងប៉េកាំងពេលនេះ គឺជាម្ចាស់ផ្ទះដែលទទួលភ្ញៀវរហូតដល់ទៅ ៥,០០០នាក់ មកពីប្រទេសចំនួន ១៥០នាក់ និងអង្គការអន្តរជាតិសរុប ៩០ ផងដែរ៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត