អាមេរិក - ជប៉ុនបានអះអាងសាជាថ្មីអំពីការបង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌា

21:13 | 27/04/2019 (ប្រភព៖ vovworld.vn)

នៅក្នុងកិច្ចចរចាកាលពីថ្ងៃទី ២៦ ខែមេសានៅរដ្ឋធានីវ៉ាស៊ីនតោនប្រទេសអាមេរិក ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ បានអះអាងជាថ្មីអំពីបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិកដោយសេរីភាពនិងបើកចំហ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និង នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជប៉ុនមួយរូបបានឲ្យដឹងថាថ្នាក់ដឹកនាំទាំងពីរនេះបានអះអាងថារដ្ឋាភិបាលទាំងពីរនឹងសហ ការគ្នាដើម្បីធានាដល់កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) ដែលគ្រោងនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៨ ដល់ថ្ងៃទី២៩ ខែមិថុនាខាងមុខនៅទីក្រុង អូសាកាប្រទេសជប៉ុន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាស្វែងរកកិច្ចព្រមព្រៀង នៅ G20 ស្តីពីបញ្ហាសំខាន់ៗ ដូចជាពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល កាកសំណល់ប្លាស្ទិកលើសមុទ្រ ការវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនិងការបង្កើនសិទ្ធិ របស់ស្ត្រីជាដើម៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត