បារាំងរៀបចំពិធីរំលឹកខួបលើកទី ១០០ ទិវាបញ្ចប់ សង្គ្រាមលោកលើកទី ១ ដោយអំពាវនាវឱ្យ ប្រឆាំងនឹងលទ្ធិជាតិនិយម

16:28 | 05/11/2018

នាសប្ដាហ៍នេះ បារាំងនឹងរៀបចំពិធីរំលឹកខួបលើកទី ១០០ ទិវា បញ្ចប់ សង្គ្រាមលោកលើកទី ១។ ព្រឹត្តិការណ៍សំខាន់បំផុតគឺជាពិធីរំលឹកវិញ្ញាណក្ខ័ន្ធដែលនឹងប្រព្រឹត្តិទៅនៅ វិមាន Arc de Triomphe du Carrousel នៅ ទីក្រុងប៉ារីសនាថ្ងៃទី ១១ ខែវិច្ឆិកា ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៅលើពិភពលោកចំនួនប្រមាណ ៨០ រូប។

វិមាន Arc de Triomphe du Carrousel នៅ ទីក្រុងប៉ារីស (រូបថត៖ Baotintuc.vn)

រាល់ពិធីរំលឹកខួបអនុស្សាវរីយ៍នៅ ឯផ្នូររបស់យុទ្ធជនមិនស្គាល់ឈ្មោះនៅវិថី Champs-Elysees នឹងត្រូវធ្វើឡើងក្នុងលក្ខណៈសន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីមានការវាយប្រហារដ៏បង្ហូរឈាមរបស់ក្រុមជីហាដជាបន្តបន្ទាប់នៅក្នុងប្រទេសបារាំងក្នុងរយៈពេលជាង៣ឆ្នាំកន្លងមក នេះ។

ក្នុងសប្តាហ៍ប្រារព្ធពិធីនេះ ប្រធានាធិបតីបារាំងលោក Macron នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់នៅភាគខាងជើង និងប៉ែកខាងកើតប្រទេសបារាំង ដែលរងសង្គ្រាមបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ អញ្ជើញទៅទស្សនាលេណដ្ឋានរបស់រណសិរ្សប៉ែកខាងលិចពី Verdun ដល់ Somme ព្រមទាំងចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ជាច្រើនជាមួយថ្នាក់ដឹកនាំអាល្លឺម៉ង់ អង់គ្លេស និងម៉ាលីផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត