ទីប្រឹក្សារបស់សេតវិមានព្រមានចិនអំពីលទ្ធភាពអាមេរិកតបតខាងពាណិជ្ជកម្មវិញ

20:35 | 04/08/2018

ថ្លែងមតិតាមរយៈកាណាល់ទូរទស្សន៍ Bloomberg លោក Larry Kudlow បានលើកច្បាស់ថា " ចិនមិនគប្បីមើលស្រាលការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump " ក្នុងបញ្ហាពាណិជ្ជកម្ម ឡើយ។

ដំណើរការកែច្នៃគ្រឿងសមុទ្រសម្រាប់នាំចេញនៅ ខេត្ត Jiangsu ប្រទេសចិននៅថ្ងៃទី ៥ ខែកក្កដា។ រូបថត: AFP / TTXVN

នាថ្ងៃទី ៣ សីហា ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់មួយរូបរបស់សេតវិមានបានព្រមានចិនអំពីសមត្ថភាពតបតវិញរបស់អាមេរិក បន្ទាប់ពី ប៉េ កាំង បានប្រកាសផែនការយកពន្ធ 25 ភាគរយ ចំពោះទំនិញនាំចូលពីអាមេរិក ដោយមានតម្លៃ 60 ពាន់លានដុល្លារអាមេរិក។ ថ្លែងមតិតាមរយៈកាណាល់ទូរទស្សន៍ Bloomberg លោក Larry Kudlow បានលើកច្បាស់ថា " ចិនមិនគប្បីមើលស្រាលការប្តេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump " ក្នុងបញ្ហាពាណិជ្ជកម្ម ឡើយ។ លើសពីនេះទៀត មន្ត្រីរូបនេះបានបន្តថា អាមេរិក និងចិនបានដំណើការកិច្ចពិភាក្សាការងារថ្នាក់ជាន់ខ្ពស់បំផុត ស្ដីពីបញ្ហាពាណិជ្ជកម្មនាប៉ុន្មានថ្ងៃថ្មីៗនេះ។ សេចក្តីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីក្រសួងហិរញ្ញវត្ថុចិនបានប្រកាសថាប្រទេសខ្លួននឹងយកពន្ធបំពេញបន្ថែម ពី 5 ទៅ 25 ភាគរយចំពោះ ទំនិញចំនួន 5207 មុខ ដែលនាំចូលពីអាមេរិក គឺមានតម្លៃ 60 ពាន់លានដុល្លារអាមេរិក។ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា

ពេលវេលាអនុវត្តន៍បណ្ដាកម្រិតពន្ធទាំងនេះនឹងអាស្រ័យលើកាយវិការរបស់ វ៉ាស៊ីនតោន។ ទំនិញដែលត្រូវយកពន្ធបន្ថែមរួមមានកសិផល និងថាមពល៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត