បញ្ហា Brexit៖ នាយករដ្ឋមន្ត្រីអង់គ្លេសមានជំនឿជាក់សម្រេចបានការព្រមព្រៀងជាមួយ EU

22:49 | 07/08/2018

នាថ្ងៃទី ៦ ខែសីហា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា នាយករដ្ឋមន្ត្រីលោកស្រី Theresa May មានជំនឿជាក់ថា នឹងទទួលបានការព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) អំពីការដែលអង់គ្លេសចាកចេញពី EU ឬហៅថា Brexit ។

នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ ក្រោយពីពេលរដ្ឋមន្ត្រី ពាណិជ្ជកម្មអង់គ្លេសលោក Liam Fox ប្រកាសអំពីលទ្ធភាពដែលថា អង់គ្លេសនឹងចាកចេញពី EU ដោយមិនទទួលបានការព្រមព្រៀងណាមួយឡើយ។ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានអះអាងថាលទ្ធភាពដែល លោក Liam Fox លើកឡើងនោះ គឺតិចតួចណាស ប៉ុន្តែរដ្ឋាភិបាលបានត្រៀមរៀបចំហើយ ប្រសិនបើមិនទទួលបានការព្រមព្រៀងណាមួយឡើយ។

ក្នុងពេលនេះ តាមប្រភពព័ត៌មានពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានឲ្យដឹងថា សេចក្ដីប្រកាសរបស់ រដ្ឋមន្ត្រី ពាណិជ្ជកម្មអង់គ្លេសលោក Liam Fox គឺ " ស្ថិតក្នុងយុទ្ធសាស្រ្ត របស់ទីក្រុងឡុងដ៍" សំដៅដាក់សម្ពាធ ដើម្បីបណ្ដាប្រទេស EU ត្រិះរិះយ៉ាងម៉ត់ចត់ អំពីបណ្ដាផែនការរបស់នាយករដ្ឋមន្ត្រីអង់គ្កេស លោកស្រី Theresa May ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត