អាមេរិកអំពាវនាវឲ្យប៉ាគីស្ថានត្រូវម៉ឺងមាត់ក្នុងការប្រឆាំងជាមួយភេរវករ

18:48 | 24/08/2018

នាថ្ងៃទី២៣ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ប៉ាគីស្ថាន លោក Imran Khan ដើម្បីផ្លាស់ប្តូរអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជា បញ្ហាអាហ្វានីស្ថាន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ (sputniknews.com)

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Heather Nauert បានិយាយថា លោក Mike Pompeo បានជូនពរលោក Imran Khan ដែលបានគ្រប់គ្រងប្រទេសប្រកបដោយជោគជ័យ ព្រមទាំងសម្តែងការត្រៀមខ្លួនជាស្រេច សហការជាមួយរដ្ឋាភិ បាលថ្មីរបស់រដ្ឋាភិបាលប៉ាគីស្ថានដោយឆ្ពោះទៅរកទំនាក់ទំនងទ្វេភាគីប្រកប ដោយប្រសិទ្ធភាព។ ក្នុងជំនួបនេះ លោក Pompeo ក៏បានលើកត្រដែតនូវតួនាទីដ៏សំខាន់របស់ប៉ាគីស្ថានក្នុងការជម្រុញដំណើរការសន្តិភាពនៅអាហ្វានីស្ថាន។ លោកស្រី Nauert បានឲ្យដឹងទៀតថា រដ្ឋមន្ត្រី លោក Pompeo បានអំពាវនាវឲ្យនាយករដ្ឋមន្ត្រីថ្មីរបស់ ប៉ាគិស្ថានឲ្យមានសកម្មភាពម៉ឺងមាត់ជាងក្នុងការប្រឆាំងនឹងភេរវកម្មនៅទឹកដីប៉ាគីស្ថាន៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត