យុគសម័យ - ថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចកំពុងងើបឡើង BRICS បានជួបគ្នាទឹកដីអាហ្វ្រិកខាងត្បូង ដើម្បីជជែកពីកិច្ចសហប្រតិបត្តិពហុភាគីក្នុងចំណោមសមាជិកដែលមានចំនួនប្រជាជនច្រើនជាង៤០ភាគរយនៃចំនួនប្រជាជនពិភពលោក។
ថ្នាក់ដឹកនាំប្រទេស BRICS (រូបភាព៖ KT)
ការប្រថុយប្រថានដែលលេចចេញពីជម្លោះពាណិជ្ជកម្ម ជាប្រធានបទសំខាន់នៃជំនួបប្រចាំឆ្នាំដែលចាប់ផ្ដើមនៅថ្ងៃទី២៥ ខែកក្កដា នៅទីក្រុង Johannesburg ។
ជំនួបប្រជុំឆ្នាំនៃថ្នាក់ដឹកនាំប្រទេស BRICS មានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង នឹងត្រូវធ្វើឡើងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែកក្កដាតទៅ ដោយអាហ្វ្រិកខាងត្បូងជាម្ចាស់ផ្ទះ។ BRICS ជាវេទិកានៃប្រទេសមានសេដ្ឋកិច្ចស្ទុះខ្លាំង និងមានគោលនយោបាយសេដ្ឋកិច្ចផ្ទុយពីអាមេរិកផង។ សង្គ្រាមពាណិជ្ជកម្ម ជារបៀបវារៈចម្បង ខណៈចិនអាចស្វែងរកការគាំពីប្រទេសផ្សេងទៀតដើម្បីទប់ទល់អាមេរិក។
ប្រធានាធិបតីចិន ស៊ី ជិនភីង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី នឹងចូលរួមក្នុងជំនួបប្រចាំលើកទី១០ នេះផងដែរ៕
(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន