មនុស្សយ៉ាងហោណាស់៣នាក់ត្រូវស្លាប់ក្រោយគ្រោះរញ្ជួយដី៦.៤រ៉ិចទ័រ វាយប្រហារលើប្រទេសឥណ្ឌូណេស៊ី

11:41 | 29/07/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានរាយការណ៍ថា យ៉ាងហោចណាស់មាន៣នា់ត្រូវ ស្លាប់ដោយសារតែគ្រោះរញ្ជួយដី កំរិត៦.៤រ៉ិចទ័រ បានវាយប្រហារលើកោះ Lombok ដែលជាគោលដៅទេសចរណ៍មួយដ៏សំខាន់ នៅព្រឹកថ្ងៃអាទិត្យមាន និងជាច្រើននាក់ទៀតរងរបួស។

រូបថតៈ USGS

ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារសា្ទបស្ទង់ភូមិសាស្ត្រអាមេរិក USGS គ្រោះរញ្ជួយដីខាងលើបានកើតឡើងនៅម៉ោង ៦៖៤៧ នាទីព្រឹកថ្ងៃទី២៨កក្កដា (ម៉ោងនៅក្នុងតំបន់) តែមួយម៉ោង ប៉ុណ្ណោះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៥.៤ រ៉ិចទ័រមួយផ្សេងទៀតវាយប្រហារ លើតំបន់ដដែល។

USGS បានឱ្យដឹងទៀតថា គ្រោះរញ្ជួយដីនេះមានជម្រៅរញ្ជួយ ០៧គីឡូម៉ែត្រទៅក្នុងដី និងស្ថិតនៅចំងាយ៤៩.៥គីឡូម៉ែត្រ ពីភាគឦសាន ទីក្រុង Mataram នៃកោះ Lombok ហើយមិនតែប៉ុណ្ណោះវាក៏បង្កជាខូចខាតធ្ងន់ធ្ងន់ផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត