អាមេរិកបន្តតម្លើងពន្ធ២០០ពាន់លានដុល្លាអាមេរិកបន្ថែមលើទំនិញនាំចូលពីចិន

22:48 | 11/07/2018

យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអាមេរិកប្រកាសនាព្រឹកថ្ងៃទី១១កក្កដាតាមម៉ោងរដ្ឋធានីហាណូយដោយបញ្ជាក់ថា រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បានត្រៀមប្រកាសពីគំរោងតម្លើងពន្ធបន្ថែម លើផលិតផលនាំចូលពីចិនដែលមានទំហំទឹកប្រាក់ជាង២០០ពាន់លានដុល្លារអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ ABC News )

សេចក្តីសម្រេចនេះត្រូវបាននាំចេញ បន្ទាប់ពីការដែលភាគីទាំងពីរមិនស្រុះចិត្តគំនិតលើដំណោះស្រាយមួយសម្រាប់ជម្លោះពាណិជ្ជកម្មបច្ចុប្បន្ន។ តំណាងពាណិជ្ជកម្មអាមេរិក Robert Lighthizer បានឲ្យដឹងថា អាមេរិកនឹងដាក់ពន្ធ ១០% ចំពោះចំនួនមុខទំនិញនាំចូលបំពេញបន្ថែមរបស់ចិនមានតន្លៃ២០០ពាន់លានដុល្លារអាមេរិក។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងមានពិធីដោះសារមួយចំពោះមុខទំនិញត្រូវការតម្លើងពន្ធនេះ។ មន្ត្រីអាមេរិកមួយរូបបានអះអាងថា​ត្រូវចំណាយរយៈពេលពីរខែទៀត​​ ដើម្បីសម្រេចបានបញ្ជីឈ្មោះថ្មី។ បន្ទាប់មក ប្រធានាធិបតី លោក Donald Trump ទើបដាក់ចេញសេចក្តីសម្រេចចុងក្រោយស្តីពីការតម្លើងពន្ធលើមុខទំនិញពោលខាងលើរបស់ចិន៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត