យុគសម័យ - នាថ្ងៃទី២០មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើសារចរណ៍មួយសំដៅបញ្ឈប់បំបែកគ្រួសារជនអន្តោប្រវែសន៍ ដោយរងការរិះគន់យ៉ាងខ្លាំងពីសាធារណមតិស្តីពីករណីបំបែកក្មេងចេញពីឪពុកម្តាយជនអន្តោប្រវេសន៍នៅភាគខាងត្បូង។
រូបថតៈ AFP
ថ្លែងមតិនៅសេតវិមាន ប្រធានាធិបតីលោក Donald Trump បានឲ្យដឹងថា៖ “លោកមិនចង់ឃើញគ្រួសារជនអន្តោប្រវេសន៍បែកបាក់គ្នានោះទេ ប៉ុន្តែ រដ្ឋាភិបាលរបស់លោកនៅតែអនុវត្តគោលនយោបាយគ្មានការអត់ឱន ចំពោះនរណាម្នាក់ដែលឆ្លងកាត់ព្រំដែនខុសច្បាប់"។
សូមគូសបញ្ជាក់ថា ការកែប្រែរបស់លោក Trump ទៅលើគោលនយោបាយនេះ បានកើតឡើង បន្ទាប់ពីលោកបានប្រឈមមុខ នឹងសម្ពាធដ៏ខ្លាំងក្លាពីសំណាក់អ្នកនយោបាយនិងមេដឹកនាំ សាសនា នយោបាយ និងពិភពលោក ដើម្បីបញ្ឈប់ការបែកបាក់ ដែលបានបង្កើតបានជាព័ត៌មាន ដ៏ភ្ញាក់ផ្អើលជាច្រើន នៅទូទាំងពិភពលោកអំពីទុកសោក របស់កុមារដែលត្រូវបានគេ យកទៅ រក្សាទុកនៅក្នុងមណ្ឌលឃុំឃាំង ចេញពីឪពុកម្តាយរបស់ខ្លួននោះ។

មតិពីមិត្តអ្នកអាន