រលកអន្តោប្រវេសន៍: ពីអឺរ៉ុបទៅដល់អាមេរិក

21:22 | 29/06/2018 (តាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - ជនអន្តោប្រវេសន៍មិនត្រូវបានស្វាគមន៍នៅក្នុងប្រទេសអ្នកមានភាគច្រើនទេ សូម្បីតែនៅក្នុងបណ្តាប្រទេសដែលត្រូវការកម្លាំងពលកម្មដើម្បីចំនួសឲ្យកម្លាំងពលកម្មក្នុងស្រុកដែលកំពុងបង្រួញគម្លាតដោយសារតែស្ថានភាពប្រជាជនវ័យចំណាស់ក៏ដោយ។ ប៉ុន្តែ ប្រជាពលរដ្ឋនៅបណ្តាប្រទេសអ្នកមាននេះ ទោះបីជាសាសនាឬជាតិសាសន៍របស់ពួគគេជាអ្វីក៏ដោយ ក៏ពួកគេមិនចូលចិត្តរលកជនអន្តោប្រវេសន៍នៅឡើយ។ ហើយបញ្ហារលកជនអន្តោប្រវេសន៍មិនត្រឹមតែជាបញ្ហារបស់ទ្វីបអឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងជាបញ្ហា “ឈឺក្បាល” របស់ប្រទេសអាមេរិកទៀតផង។

ពីចលនាឧបាយប្រឆាំងការអន្តោប្រវេសន៍នៅអឺរ៉ុប

នៅអឺរ៉ុប រលកអន្តោប្រវេសន៍ជាមូលហេតុបណ្តាលឲ្យលទ្ធិជាតិនិយមឡើងខ្ពស់ ដោយមានការលេចឡើងរបស់គណៈបក្សប្រជាឧបាយស្តាំនិយមទន្ទឹមជាមួផយនឹងការចុះខ្សោយនៃគណបក្សឆ្វេងនិយម។

ខណៈដែលចំនួនជនអន្តោប្រវេសន៍ចូលមកអឺរ៉ុបមានការកើងឡើងយ៉ាងខ្លាំងកាលពីឆ្នាំ២០១៥មកនោះ គណៈបក្សប្រជាឧបាយស្តាំនិយម បានឆ្លៀតយកនូវអារម្មណ៍មិននឹងនរក្នុងចិត្តរបស់ប្រជាជនទាក់ទិននឹងបញ្ហាអន្តោប្រវេសន៍ដើម្បីរើសអើងអ្វីៗទាំងអស់យកមកពីបរទេសដើម្បីទាញយកការគាំទ្រពីអ្នកបោះឆ្នោត។

អ៊ីតាលីបដិសេធមិនឲ្យនាវា Aquarius ដឹកជនភៀសខ្លួនចំនួន៦០០នាក់ចុះចតនៅកំពង់ផែរបស់ប្រទេសខ្លួនជាឧទាហរច្បាស់លាស់ (រូបថតៈ Reuters )

មានការបែកបាកយ៉ាងជ្រាលជ្រៅ រវាងបណ្តាប្រទេសអឺរ៉ុបខាងកើតនិងអឺរ៉ុបខាងលិចក្នុងបញ្ហាជនអន្តោប្រវេសន៍។ ប្រទេសនៃតំបន់នេះបានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះជនអន្តោប្រវេសន៍។ សម្រាប់បណ្តាប្រទេសអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតវិញ ថ្វីត្បិត ការចូលរួមសហភាពអឺរ៉ុប EU នាំមកផលប្រយោជន៍ធំធេងអំពីសេដ្ឋកិច្ចក្តី ប៉ុន្តែការចាប់បង្ខំទទួលយកជនអន្តោប្រវេសន៍ក៏ធ្វើឲ្យសមាជិកភាពក្នុងសហភាពអឺរ៉ុបលែងទាក់ទាញទៀតហើយ។

បណ្តាប្រទេសអឺរ៉ុបខាងលិចដែលជាបណ្តាប្រទេសអ្នកមានក្នុងនាមជា “ក្បាលម៉ាស៊ីន” របស់ EU ដោយមានគោលនយោបាយ “ទុន” ជាងបើប្រៀបនឹងប្រទេសអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតក៏ដោយ។ ប៉ុន្តែ សម្ពាធពីការប្រឆាំងជំទាស់ក្នុងស្រុកធ្វើឲ្យគេមិនអាច “រួសរាយរាក់ទាក់” ជាមួយរលកជនអន្តោប្រវេសន៍ឡើយ។

ជាក់ស្តែងគឺអាល្លឺម៉ង់ ដែលជាប្រទេសមានគោលនយោបាយរួសរាយជាមួយជនអន្តោប្រវេសន៍។ ប៉ុន្តែ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ត្រូវរងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីការវាយប្រហារកើតមានឡើងដោយជនចំណាកស្រុកខ្លួនឯងតែម្តង។ បញ្ហានេះកាន់តែធ្វើឲ្យលោកស្រី Merkel ឈឺក្បាលដោយសារការមិនស្រុះចិត្តគំនិតផ្ទៃក្នុងនៃសម្ព័ន្ធកាន់អំណាចរបស់ខ្លួន ខណៈដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Horst Seehofer បានអំពាវនាវរលកជនអន្តោប្រវេសន៍ដែលបានចុះឈ្មោះនៅប្រទេសដទៃដែលឆ្លងដែលចូលអាល្លឺម៉ង់។

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ត្រូវរងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពីការវាយប្រហារកើតមានឡើងដោយជនចំណាកស្រុកខ្លួនឯងតែម្តង (រូបថតៈ Global)

សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោកស្រី Merkel ក្នុង EU ប្រធានាធិបតីបារំាង លោក Emmanuel Macron គឺមានគោលជំហរឹងមាំក្នុងបញ្ហាជនអន្តោប្រវេសន៍ ខណៈដែលលោកបានពោលជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giuseppe Conte បានពោលថា អ្នកដែលស្វែងរកសិទ្ធិជ្រកកោនគួរតែត្រូវបានការគ្រប់គ្រងដោយមជ្ឈមណ្ឌលដែលត្រូវបានបង្រើតក្រៅអឺរ៉ុប។

ដល់គោលនយោបាយមិនអត់ឱនរបស់អាមេរិក

ប្រធានាធិបតីអាមេរិកជាអ្នកមានទស្សនៈរឹងមាំក្នុងបញ្ហាជនអន្តោប្រវេសន៍ ដោយចាត់ទុកពួកគេថា “គ្មានអ្វីក្រៅពីការគំរាមកំហែង”។ នេះជាមូលហេតុនៃគោលនយោបាយអន្តោប្រវេសន៍ “មិនអត់ឱន” ដែលជាគោលនយោបាយធ្វើឲ្យកុមារា កុមារីត្រូវឃ្លាតឆ្ងាយពីឪពុកម្តាយនៅតាមព្រំដែនអាមេរិក-មិចស៊ីកូ។

បន្ទាប់ពីលោក Trump បានចុះហត្ថលេខាលើអនុក្រិត្យមានតែកុមារ៥០០ត្រូវជួបជុំគ្រួសារ

ការដែលកុមារត្រូវបែកបាកពីឪពុកម្តាយនៅតាមព្រំដែនអាមេរិក-មិចស៊ីកូ បានបណ្តាលឡើងរលកប្រឆាំងនៅអាមេរិក។ ប្រការនេះធ្វើឲ្យលោក Trump នាថ្ងៃទី២០មិថុនា ត្រូវចុះហត្ថលេខលើអនុក្រិត្យបញ្ឈប់ការបំបែកគ្រួសារជនអន្តោប្រវេសន៍នៅតាមព្រំដែន។

ប្រធានាធិបតីអាមេរិកបានប្រកាសថា សេចក្តីសម្រេចចិត្តនេះមិនបញ្ចប់គោលនយោបាយ “មិនអត់ឱន” របស់អាមេរិកទេ ត្រឹមតែរក្សាឲ្យសមាជិកក្នុងគ្រួសាររួបរួមជាមួយគ្នា ព្រមទាំងធានាថា អាមេរិកមានព្រំដែនសន្តិសុខមួយ។

បញ្ហាមួយត្រូវការដោះស្រាយ

សម្រាប់មនុស្សភាគច្រើន, "ការគំរាមកំហែង" ឥឡូវនេះហាក់ដូចជាមានទំនាក់ទំនងដែលមិនអាចប្រកែកបានជាមួយ "ជនអន្តោប្រវេសន៍" ។ ហើយមានអ្នកខ្លះគេចាត់ទុកថា “អ្នកមកថ្មី” នឹងធ្វើឲ្យកើនឡើងអាត្រាឧក្រិដ្ឋកម្ម ខណៈដែលពួកគេបានទទួលសេវ៉ាកម្មដែលត្រូវបានបង់ដោយពន្ធរបស់ប្រទេសសាមី។

ជញ្ជាំងព្រំដែនអាមេរិក - ម៉ិកស៊ិកដើម្បីបញ្ឈប់ការហូរចូលនៃជនអន្តោប្រវេសន៍ (រូបថតៈ AFP)


(តាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(តាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត