កិច្ចព្រមព្រៀងកំពូល EU ដោះស្រាយបានវិបត្តិអន្តោប្រវេសន៍

22:44 | 29/06/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី២៩មិថុនា នៅ Brussels បន្ទាប់ពីរយៈពេល៩ម៉ោងធ្វើការពិភាក្សាយ៉ាងចម្រូងចម្រាស់នោះ មេដឹកនាំសហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់មួយស្តីពីជំហានដោះស្រាយការធ្វើអន្តោប្រវេសន៍។

មេដឹកនាំ EU នៅក្នុងកិច្ចប្រជុំកំពូល

បញ្ហាជនអន្តោប្រវេសន៍ជាមូលបទសំខាន់ក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល EU ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃគឺ ថ្ងៃទី២៨និង២៩នៅទីក្រុង Brussels (បែលហ្សិក)។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាអឺរ៉ុបបានអះអាងជាថ្មីម្តងទៀត លក្ខខ័ណ្ឌចម្រងដើម្បីប្រតិបត្តិគោលនយោបាយរបស់ EU ដោយពឹងផ្អែកលើរៀបធ្វើអភិក្រមពេញលេញចំពោះបញ្ហាជនអន្តោប្រវេសន៍ រួមទាំងការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពថែមទៀតខែ្សព្រំដែននៅខាងក្រៅប្លុកផងដែរ។ នេះមិនត្រឹមតែជាការសាកល្បងចំពោះប្រទេសជាសមាជិករបស់ EU ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទ្វីបអឺរ៉ុបទាំងមូលទៀតផង។

ទិដ្ឋភាពនៃកិច្ចប្រជុំកំពូល EU (រូបថតៈ Reuters)

សំដៅបញ្ជប់ទាំងស្រុងសកម្មភាពជួញដូរមនុស្ស មេដឹកនាំ EU បានចាត់ទុកថា ត្រូវមានការធ្វើអភិក្រមថ្មី ឈរលើមូលដ្ឋាននៃការចែករំលែក ជួយគ្នាទៅវិញទៅមករវាងសមាជិកនានាក្នុងបណ្តាសកម្មភាពស្វែងរកនិងសង្គ្រោះ។

ម្យ៉ាងវិញទៀត កិច្ចព្រមព្រៀងស្តីពីការធ្វើអន្តោប្រវេសន៍បានអំពាវនាវក្រុមប្រឹក្សាអឺរ៉ុបនិងគណៈកម្មការអឺរ៉ុបបង្កើតមណ្ឌលជនអន្តប្រវេសន៍ថ្មី ដោយមានទំនាក់ទំនងជាមួយប្រទេសទី៣ ដូចជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និងអង្គការអន្តោប្រវេសន៍ (IOM)។

កិច្ចព្រមព្រៀងនេះដោះស្រាយបានបញ្ហាជាច្រើន (AFP)

ក្នុងកិច្ចព្រមព្រៀងស្តីពីបញ្ហាអន្តោប្រវេសន៍នេះ មេដឹកនាំ EU ក៏បានលើកច្បាស់ថា ដោះស្រាយដល់ឬសគល់បញ្ហាជនអន្តោប្រវេសន៍គឺទាមទារកិច្ចសហប្រតិបត្តិការពីទ្វីបអាហ្វ្រិក ដោយឆ្ពោះទៅដំណើរការផ្លាស់ប្តូរសង្គម ឈានដល់សេដ្ឋកិច្ច​ប្រកបដោយនិរន្តរភាពនៅលើទ្វីបនេះកុំបីខាន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត