អ៊ីស្រាអែលប្រកាសផែនការស្ដីពីការកសាងលំនៅដ្ឋានបន្ថែមចំនួន ២ ពាន់ ៥ រយនៅត្រើយខាងលិច

22:10 | 24/05/2018

គណកម្មាធិការតាក់តែងគោលនយោបាយ គប្បីអនុម័តលើកាកសាងលំនៅដ្ឋានថ្មីចំនួន ២ ពាន់ ៥ រយ នៅតំបន់លំនៅដ្ឋានចំនួន ៣០ នៅត្រើយខាងលិច។

មណ្ឌលលំនៅដ្ឋានរបស់អ៊ីស្រាលអែលនៅ Maale Adumim នៃត្រើយខាងលិច

នាថ្ងៃទី ២៤ ឧសភា រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានជូនដំណឹងថា៖ នឹងស្នើឲ្យគណកម្មាធិការតាក់តែងគោលនយោបាយ គប្បីអនុម័តលើកាកសាងលំនៅដ្ឋានថ្មីចំនួន ២ ពាន់ ៥ រយ នៅតំបន់លំនៅដ្ឋានចំនួន ៣០ នៅត្រើយខាងលិច។ តាមរយៈបណ្ដាញសង្គម Twitter លោក Lieberman បានលើកច្បាស់ថា៖ នឹងជំរុញការអនុម័តចំពោះផែនការពោលខាងលើនាសប្ដាហ៍ខាងមុខ ដើម្បីដាក់ឲ្យដំណើរការភ្លាមក្នុងឆ្នាំ ២០១៨ ព្រមទាំងបន្តស្នើឲ្យគណៈកម្មា ធិការនេះ អនុម័តលើការសាងសង់លំនៅដ្ឋាន ចំនួន ១ ពាន់ ៤ រយបន្ថែមទៀត។ លោក Lieberman បានលើកច្បាស់ថា៖ អ៊ីស្រាអែលនឹងជំរុញការសាងសង់មណ្ឌលលំនៅដ្ឋានបន្ថែមនៅត្រើយខាងលិចពីខាងជើង ដល់ខាងត្បូង។ ការសាងសង់មណ្ឌលលំនៅដ្ឋានទាំងនេះគឺជាបញ្ហាក្ដៅគរគុកបំផុត ដែលរារាំងការខិតខំប្រឹងប្រែងដាក់ឲ្យដំណើរការឡើងវិញនូវកិច្ចចរចាសន្តិភាពរវាងអ៊ីស្រាអែល ជាមួយប៉ាឡេស្ទីន ដែលត្រូវជាប់គាំងតាំងពីឆ្នាំ ២០១៤ មកម៉្លេះ៕

(ប្រភពព័ត៌មាន: តាម VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត