យុគសម័យ - គ្រោះសង្គ្រាមពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចជួរមុខពិភពលោកគឺអាមេរិកនិងចិនត្រូវ បានបង្អាក់មួយអន្លើ បន្ទាប់ពីការដែលភាគីទាំងពីរបានបញ្ចប់វង់ចរចាទីពីរ ស្តីពីពាណិជ្ជ កម្មនៅទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិកនាចុងសប្តាហ៍កន្លងទៅ។ សេចក្តីថ្លែងការ ណ៍ត្រូវបាននាំចេញ បន្ទាប់ពីកិច្ចចរចាដោយអះអាងថា អាមេរិកនិងចិនឯកភាពលុបបំ បាត់សង្គ្រាមពាណិជ្ជកម្មនិងដកចេញការគំរាមកំហែងដាក់កំហិតពន្ធគយទៅវិញទៅមក។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Steve Mnuchin.
ដើម្បីឈនដល់ការស្រុះចិត្តគំនិតពោលខាងលើ នៅប៉ុន្មានសប្តាហ៍កន្លងទៅ ក្រុមអ្នក ចរចាទាំងអាមេរិកនិងចិន បានខិតខំប្រឹងប្រែងស្វែងរកសម្លេងរួមក្នុងបញ្ហាឱនភាព ពាណិជ្ជកម្ម។ លទ្ធផលចុងក្រោយគឺចិននឹងបង្កើនការទិញទំនិញរបស់អាមេរិកឲ្យបាន ច្រើន ជាពិសេសលើវិស័យថាមពលនិងកសិកម្ម ដើម្បីកាត់បន្ថយតុល្យភាពពាណិជ្ជកម្ម ជាមួយអាមេរិកដែលមានទឹកប្រាក់រាប់ពាន់លានដុល្លាអាមេរិកនោះ។
ប៉ុន្តែ ជំនាញការសេដ្ឋកិច្ចជាច្រើនបានចាត់ទុកថា ជាមួយនឹងតម្លៃទំនិញសរុបដែលចិន ទិញពីអាមេរិកកាលពីឆ្នាំទៅគឺ១៣០ដុល្លាអាមេរិក ហើយចិនពិបាកទទួលបានតួរលេខ ៣៧០ពាន់លានដុល្លារអាមេរិកដែលជាឱនភាពថវិការជាមួយអាមេរិកនោះ សំដៅឆ្លើយតបនឹងគោលដៅដែលប្រធានាធិបតីអាមេរិក លោក Trump ដាក់ចេញចំពោះមុខវងចរចាលើដំបូងដែលប្រពឹត្តទៅនៅអាមេរិកកាលពីពីរសប្តាហ៍មុន។
ចិននិងអាមេរិកឯកភាពគ្នាមិនឲ្យសង្គ្រាមពាណិជ្ជកម្មកើតឡើង
ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អាមេរិក ចិនត្រូវនាំចូលទំនិញរបស់អាមេរិកក្នុងតម្លៃ ២០០ពាន់លានដុល្លាអាមេរិកក្នុងមួយឆ្នាំ។ ប៉ុន្តែ ប្រការបញ្ច្រាសមួយគឺ ទំនិញដែល អាមេរិកចង់លក់ឲ្យចិនត្រឹមនាំមកចំណូលមិនចាប់អារម្មណ៍សម្រាប់ចិន ខណៈដែល ផលិតផលបច្ចេកវិទ្យាមានតម្លៃដែលចិនចង់ទិញគឺអាមេរិកមិនចង់លក់។ មិនត្រឹមតែ ប៉ុណ្ណោះ នាចុងខែនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកនឹងប្រកាសនូវវិធានការថ្មី ដើម្បីដាក់ កំហិតការវិនិយោគនិងទិញឡើងវិញនូវវិស័យយុទ្ធសាស្ត្ររបស់អាមេរិកដូចជាបច្ចេកវិទ្យា។ ក្រៅពីនោះ អាមេរិកកំពុងបង្កើតរបាំងសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននិង ពិនិត្យលើការកាត់បន្ថយការផ្តល់ទិដ្ឋាការសម្រាប់និស្សិត អ្នកស្រាវជ្រាវនិងអ្នកប្រាជ្ញចិន ទៀតផង។
ប្រការទាំងអស់ពោលខាងលើ សរឲ្យឃើញអតុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិបាកដោះស្រាយក្នុងពេលវេលាខ្លី ហើយជម្លោះពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចទាំងពីរ នេះហាក់ដូចជាមិនទាន់រកឃើញដំណោះស្រាយសមស្រប។ ប៉ុន្តែ កិច្ចចរចានៅវ៉ាស៊ីន តោននាចុងសប្តាហ៍កន្លងទៅបានបញ្ជាក់ពីការបន្ធូស្រាល ភាពតានតឹងអំពីឱភាព ថវិការ។ ទោះជាយ៉ាងណាក៏ដោយ គ្មានភាគីណាមួយចង់រុញច្រានជម្លោះបច្ចុប្បន្នឲ្យ ក្លាយទៅជាសង្គ្រាមពាណិជ្ជកម្មនៅឡើយ៕
(ដោយ ស្រីពេជ្រ)


មតិពីមិត្តអ្នកអាន