យុគសម័យ - ជោគជ័យនៃកិច្ចប្រជុំ AMM-53 និងសន្និសីទដែលពាក់ព័ន្ធនានា បានបញ្ជាក់ពីចំណងសាមគ្គីភាពនិងឯកភាពរបស់បណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបង្ហាញពីភាពវិជ្ជមានរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំ AMM 53 និងសន្និសីទពាក់ព័ន្ធនានា
នារសៀលថ្ងៃទី ១២ ខែកញ្ញា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានអន្តរជាតិដើម្បីប្រកាសលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ និងសន្និសីទដែលពាក់ព័ន្ធនានា។ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានមានប្រសាសន៍ថាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៣ (AMM) និងសន្និសីទពាក់ព័ន្ធដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូចាប់ពីថ្ងៃទី ៩ ដល់ ថ្ងៃទី ១២ ខែកញ្ញាឆ្នាំ ២០២០ បានទទួលជោគជ័យ ដោយមានការចូលរួមនិងការចូលរួមចំណែកយ៉ាងសកម្មរបស់រដ្ឋមន្រ្តីការបរទេសនៃប្រទេសសមាជិកអាស៊ាននិងដៃគូ ក៏ដូចជាអគ្គលេខាធិការអាស៊ាននិងភ្ញៀវកិត្តយសទៀតផង។
ជោគជ័យរបស់កិច្ចប្រជុំ AMM ៥៣ និងកិច្ចប្រជុំពាក់ព័ន្ធនានានៅក្នុងបរិបទដែលជំងឺកូវីដ១៩ (Covid-19) នៅតែស្ថិតក្នុងវិវត្តន៍ដ៏ស្មុគស្មាញ ដោយបង្ហាញចំណងសាមគ្គីភាព ឯកភាពនិងការប្តេជ្ញាចិត្តខ្ពស់របស់បណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងបញ្ជាក់ពីភាពបត់បែននិងភាពម្ចាស់ការរបស់ វៀតណាក្នុងតួនាទីជាប្រធានអាស៊ានផងដែរ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំ AMM 53 និងសន្និសីទពាក់ព័ន្ធនានា (រូបថត៖ vov.vn)
ប្រទេសនានាបានប្តេជ្ញាអនុវត្តគោលដៅអាទិភាពអាស៊ានឆ្នាំ ២០២០ ដោយឯកភាពបន្តអនុវត្តគោលដៅកសាងសហគមន៍អាស៊ានលើសសរស្តម្ភទាំង ៣ ដោយអនុវត្តធម្មនុញ្ញអាស៊ានយ៉ាងពេញលេញ ។ អាស៊ានក៏បានពិភាក្សាអំពីវិធានការណ៍ដើម្បីបង្កើតទិសដៅអភិវឌ្ឍន៍ដំណាក់កាលថ្មី ក្នុងនោះមាការ បង្កើនប្រសិទ្ធភាពប្រតិបត្តិការនៃក្បាលម៉ាស៊ីនអាស៊ាន និងយន្តការដែលដឹកនាំដោយអាស៊ាន ព្រមទាំងបន្តលើកកម្ពស់តួនាទីនិងឋានៈរបស់អាស៊ានក្នុងការរួមចំណែកដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ លើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងសន្តិភាពនិងសន្តិសុខជាដើម។
ទាក់ទងនឹងបញ្ហាជំងឺរាតត្បាតកូវីដ១៩ ប្រទេសនានាក៏បានកំណត់ជាឯកច្ឆន្ទនូវវិធីសាស្រ្តរួមរបស់អាស៊ានក្នុងឆ្លើយតបនឹងការរីករាលដាលនៃជំងឺឆ្លងនេះ ព្រមទាំងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការរួមគ្នានិងបន្តអនុវត្តគំនិតផ្តួចផ្តើមប្រឆាំងនឹងជំងឺកូវីដ១៩។ បណ្តាប្រទេសសមាជិកអាស៊ានក៏បានបញ្ជាក់ផងដែរថាត្រូវផ្តោតសំខាន់លើការគាំទ្រដល់ប្រជាជន ដើម្បីជំនះនូវផលវិបាកបណ្តាលមកពីជំងឺកូវីដ១៩ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺរាតត្បាត និងមមាញឹកកសាងជាបន្ទាន់នូវសេចក្តីព្រាងក្របខ័ណ្ឌនៃការស្តារឡើងវិញដើម្បីដាក់ជូនទៅកិច្ចប្រជុំកំពូលផងដែរ។
រដ្ឋមន្រ្តីទាំងឡាយក៏បានអះអាងផងដែរថានឹងរក្សាការប្តេជ្ញាចិត្តរបស់អាស៊ីអាគ្នេយ៍មួយដើម្បីស្ថិរភាពសន្តិភាពនិងសន្តិសុខ ពង្រឹងសាមគ្គីភាពដែលពឹងផ្អែកលើស្មារតីខ្លួនទីពឹងខ្លួន លើកកម្ពស់តួនាទីកស្នូលរបស់អាស៊ាននិងប្រកាន់យ៉ាងខ្ជាប់ខ្ជួនតាមច្បាប់។ ភាគីនានាបានផ្លាស់ប្តូរគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីសន្តិភាពប្រកបដោយចីរភាពផងដែរ។
ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានអំពីកិច្ចប្រជុំ AMM 53 និងសន្និសីទពាក់ព័ន្ធនានា (រូបថត៖ baoquocte.vn)
ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឧបនាយករដ្ឋមន្រ្តី Pham Binh Minh បានលើកឡើងថារដ្ឋមន្ត្រីអាស៊ាន បានសង្កត់ធ្ងន់លើសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍ក្នុងតំបន់សមុទ្រខាងកើតដែលជាផលប្រយោជន៍រួមរបស់ប្រទេសហើយត្រូវបានប្រទេសនិងដៃគូនានាបន្តគាំទ្រផងដែរ។ លោក Pham Binh Minh ក៏បានសង្កត់ធ្ងន់ថាគោលជំហរនិងគោលការណ៍របស់អាស៊ានដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់និងអត្ថប្រយោជន៍នៃសន្តិភាពស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅលើសមុទ្រខាងកើត ដែលជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់និងត្រូវបានបន្តគាំទ្រពីប្រទេសជាដៃគូផងដែរ។
រដ្ឋមន្រ្តីទាំងអស់បានបញ្ជាក់ថាចាំបាច់ត្រូវបន្តជំរុញការសន្ទនានិងពង្រឹងការកសាងទំនុកចិត្ត និងកាត់បន្ថយភាពអសកម្មដែលបង្កើនភាពតានតឹងនិងភាពស្មុគស្មាញដល់ស្ថានភាព ហើយមិនធ្វើយោធូបនីយកម្ម ប្រើប្រើសអំពើហឹង្សា និងដំណោះស្រាយជំលោះដោយសន្តិវិធី និងឈរលើមូលដ្ឋាននៃច្បាប់អន្ដរជាតិ ក្នុងនោះរួមមានសន្ធិសញ្ញា UNCLOS ឆ្នាំ១៩៨២ ។ រដ្ឋមន្ត្រីទាំងឡាយក៏បានសំដែងចំណងចង់ឲ្យសេចក្តីថ្លែងការណ៍ស្តីពីប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (DOC) ត្រូវបានអនុត្តយ៉ាងពេញលេញ ព្រមទាំងអំពាវនាវឲ្យឈានទៅសម្រេចបាននូវក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC) ឱ្យបានឆាប់ៗ ដែលស្របតាមច្បាប់អន្តរជាតិផងដែរ។
នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីនានាបានពិចារណានិងអនុម័តលើឯកសារចំនួន ៤២ ក្នុងនោះមានសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ AMM-53 រួមទាំងផែនការសកម្មភាពទីក្រុងហាណូយទី ២ នៃវេទិកាតំបន់អាស៊ាន។ នេះគឺជាកិច្ចប្រជុំ ដែលមានឯកសារភាគច្រើនដែលបានអនុម័តនៅក្នុងចំណោមនៃកិច្ចប្រជុំ AMM ។ ប្រទេសវៀតណាមក៏បានលើកឡើងគំនិតផ្តួចផ្តើមចំនួន ១០ ហើយត្រូវបានគាំទ្រដោយប្រទេសទាំងអស់ផងដែរ៕(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov.vn)



មតិពីមិត្តអ្នកអាន