វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានាដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់កុមារដែលរងប៉ះពាល់ពីការជម្លោះប្រដាប់អាវុធ

15:57 | 24/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ប្រចាំវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការទប់ស្កាត់ជម្លោះគឺជាដំណោះស្រាយប្រកបដោយចីរភាពប៉ុន្តែសហគមន៍អន្តរជាតិគួរតែចាត់វិធានការជាបន្ទាន់ក៏ដូចជាមានសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុតនូវផលប៉ះពាល់នៃជំលោះចំពោះកុមារ។

វៀតណាមប្តេជ្ញាខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសនានាដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់កុមារដែលរងប៉ះពាល់ពីការជម្លោះប្រដាប់អាវុធ (រូបថត៖ UN)

នាថ្ងៃទី ២៣ ខែមិថុនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំជាប្រចាំឆ្នាំតាមប្រព័ន្ធអនឡាញក្រោមប្រធានបទ “កុមារនិងជម្លោះប្រដាប់អាវុធ” ដើម្បីវាយតម្លៃចំពោះស្ថានភាពនិងភាពធ្ងន់ធ្ងរនៃការរំលោភបំពានលើកុមារនាឆ្នាំកន្លងមក ព្រមទាំងរាល់បញ្ហាប្រឈមនានាដែលកើតមានឡើងនៅក្នុងបរិបទជំងឺកូវីដ១៩ (COVID-19) ក៏ដូចជាលើកសំណូមពរដំណោះស្រាយនានាផងដែរ។ នៅទីនេះ វៀតណាមបានសន្យាសហការជាមួយបណ្តាប្រទេសនានាដើម្បីបន្តខិតខំនាំមកនូវទំនុកចិត្ត ក្តីសង្ឃឹម និងការផ្លាស់ប្តូរជាវិជ្ជមានដល់អាយុជីវិតរបស់កុមារនៅតំបន់ជម្លោះផងដែរ។

យោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិការ អនុវត្តរបៀបវារៈកុមារនិងជម្លោះប្រដាប់អាវុធសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងឆ្នាំ ២០១៩ ដោយមានកុមារជាង ១៣.០០០ នាក់ត្រូវបានរួចផុតពីកងកម្លាំងប្រដាប់អាវុធ ហើយមានផែនការសកម្មភាពបង្ការពីការរំលោភលើកុមារចំនួន ៣០ ត្រូវបានអនុម័តផងដែរ។ ទោះយ៉ាងណាក៏ដោយ កម្រិតនៃការរំលោភបំពានលើកុមារនៅតែធ្ងន់ធ្ងរខ្លាំងដោយមានករណីចំនួន ២៥.០០០ ករណីស្លាប់និងរងរបួសចំពោះកុមារមានអត្រាខ្ពស់បំផុតដែលមានច្រើនជាង ១០.០០០ ករណី។ ជម្លោះ អំពើហឹង្សា អស្ថិរភាពនិងផលប៉ះពាល់អវិជ្ជមាននៃជំងឺកូវីដ១៩ ក៏បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងការពារកុមារផងដែរ។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍ប្រចាំវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ការទប់ស្កាត់ជម្លោះគឺជាដំណោះស្រាយប្រកបដោយចីរភាពប៉ុន្តែ សហគមន៍អន្តរជាតិគួរតែចាត់វិធានការជាបន្ទាន់ក៏ដូចជាមានសកម្មភាពជាក់ស្តែង ដើម្បីកាត់បន្ថយយ៉ាងច្រើនបំផុតនូវផល ប៉ះពាល់នៃជំលោះចំពោះកុមារ។ លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាពិសេសសម្រាប់កុមារដែលកំពុងធ្វើសមាហរណកម្មក្នុងសហគមន៍ដើម្បីជួយកុមារទាំងនេះអាចកសាងជីវិតឡើងវិញផងដែរ។ ចំពោះការវិវត្តន៍ជំងឺកូវីដ១៩ កាន់តែស្មុគស្មាញនៅលើពិភពលោក លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់បណ្តាប្រទេសនិងអង្គការសហប្រជាជាតិ តាមដានយ៉ាងម៉ឹងម៉ាត់ពីផលប៉ះពាល់នៃជំងឺរាតត្បាតសកល ព្រមទាំឍងសម្របសម្រួលចាត់វិធានការឱ្យបានទាន់ពេលវេលាដើម្បីកាត់បន្ថយផលប៉ះពាល់យ៉ាងច្រើនបំផុតដល់អាយុជីវិតរបស់កុមារផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: nhandan.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត