G20 ទទួលស្គាល់ពីភាពកម្សោយនៃប្រព័ន្ធសុខាភិបាល ចំពោះមុខវិបត្តិជំងឺឆ្លងជាសកល COVID-19

09:42 | 21/04/2020 (សរុបដោយវិច្ឆិកា)

ក្រុមរដ្ឋមន្រ្តីសុខាភិបាល G20 បានទទួលស្គាល់ថា ជំងឺឆ្លងរាតត្បាតជាសកល COVID-19 បានរំលេចឲ្យឃើញនូវចំណុច ខ្សោយក្នុងប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ ហើយវាក៏បានបង្ហាញនូវភាពចន្លោះប្រហោងនៃសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុង ការទប់ស្កាត់ក៏ដូចជាឆ្លើយតបចំពោះការគំរាមកំហែងនៃជំងឺដ៏កាចសាហាវនេះផងដែរ។

កិច្ចប្រជុំតាមរយៈប្រព័ន្ធវិដេអូរវាងបណ្តាប្រទេស G20។

ក្រុមរដ្ឋមន្រ្តីសុខាភិបាលនៃបណ្តាប្រទេសសេដ្ឋកិច្ច G20 ក្នុងកំឡុងកិច្ចប្រជុំមួយតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលស្គាល់ពីចំណុចខ្សោយនៅក្នុងវិស័យសុខាភិបាលនៃប្រទេសនីមួយៗ ដែលគូសរំលេចឡើងដោយជំងឺរាតត្បាតជាសកល COVID-19។

កំឡុងកិច្ចប្រជុំខាងលើ ក្រុមរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេស G20 បានចែករំលែកបទពិសោធន៍នៃប្រទេសរៀងៗខ្លួន និងបានលើកឡើងពី ចំណាត់ការចាំបាច់ផ្សេងៗ ដើម្បីបង្កើនសមត្ថភាពត្រៀមលក្ខណៈ ព្រមទាំងបានជជែកពីចំណុចខ្សោយនៃប្រព័ន្ធសុខាភិបាល ដែលរំលេច ឡើងដោយវិ បត្តិ COVID-19។

នាឱកាសនោះ ក្រុមរដ្ឋមន្រ្តីសុខាភិបាល G20 បានទទួលស្គាល់ថា ជំងឺឆ្លងរាតត្បាតជាសកល COVID-19 បានរំលេចឲ្យឃើញនូវចំណុច ខ្សោយក្នុងប្រព័ន្ធសុខាភិបាលនៃប្រទេសនីមួយៗ ហើយវាក៏បានបង្ហាញនូវភាពចន្លោះប្រហោងនៃសមត្ថភាពរបស់សហគមន៍អន្តរជាតិក្នុង ការទប់ស្កាត់ក៏ដូចជាឆ្លើយតបចំពោះការគំរាមកំហែងនៃជំងឺដ៏កាចសាហាវនេះផងដែរ។

គួរជម្រាបថា ប្រទេសដែលជាសមាជិក G20 សុទ្ធតែមានករណី COVID-19 រាប់ពាន់ ដែលក្នុងនោះអាមេរិកមានច្រើនជាងគេដល់ទៅច្រើន ជាង ៧៥០,០០០នាក់ ហើយទាបបំផុតគឺអាហ្សង់ទីនមានជិត៣,០០០ករណី៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត