មជ្ឈឹមបូព៌ាមានភាពម្ចាស់ការក្នុងការការពារនិងប្រឆាំងជម្ងឺឆ្លង Covid-19

14:14 | 24/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ចំនួនអ្នកស្លាប់ដោយសារការឆ្លងមេរោគ Covid-19 នៅអ៊ីរ៉ង់បានកើនឡើងដល់ ៨ នាក់នាថ្ងៃទី ២៣ ខែកុម្ភៈខណៈដែលបណ្តាប្រទេសក្នុងតំបន់កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងសកម្ម។

មជ្ឈឹមបូព៌ាមានភាពម្ចាស់ការក្នុងការការពារនិងប្រឆាំងជម្ងឺឆ្លង Covid-19 (រូបថត៖ vov.vn)

នាថ្ងៃទី ២៣ ខែកុម្ភៈ ក្រសួងសុខាភិបាលអ៊ីរ៉ង់ បានជូនដំណឹងថាចំនួនអ្នកស្លាប់ដោយជំងឺរាតត្បាត Covid-19 បានឡើងដល់ ៨ នាក់ ហើយមានករណីឆ្លងថ្មីចំនួន ១៥ ថែមទៀតដោយវីរុស SARS-CoV-2 ដែលនាំឱ្យចំនួនអ្នកឆ្លងជំងឺនេះកើនឡើងដល់ ៤៣ នាក់។

នាថ្ងៃដដែល ប្រទេសអាហ្វហ្គានីស្ថាន ប៉ាគីស្ថាន ទួរគី អាមេនី អ៊ីរ៉ាក់ ​និងគុយវ៉ែតបានប្រកាសបិទច្រកទ្វារព្រំដែនជាមួយអ៊ីរ៉ង់ និងបានផ្អាកជើងហោះហើរក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលរបស់ជម្ងឺរាតត្បាត Covid-19។

ប្រទេសទាំងនេះបានធ្វើការសម្រេចចិត្តដូចពោលខាងលើនេះ នៅពេលដែលនាថ្ងៃទី ២៣ ខែកុម្ភៈកន្លងមក ប្រទេសអ៊ីរ៉ង់បានក្លាយជាប្រទេសដែលមានចំនួនអ្នកស្លាប់ជាច្រើនបំផុតដោយឆ្លងជំងឺរាតត្បាត Covid-19 បន្ទាប់ពីប្រទេសចិនមានអ្នកស្លាប់ចំនួន ៨ នាក់ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត