ជនសង្ស័យ២នាក់ទៀតត្រូវចាប់ខ្លួន ពាក់ព័ន្ធករណីររកឃើញសាកសពមនុស្ស៣៩នាក់នៅអង់គ្លេស

10:45 | 26/10/2019 (ហេង វុធ្ធី)

ប៉ូលិសអង់គ្លេសនាថ្ងៃសុក្រនេះ បានឲ្យដឹងថា ពួកគេបានចាប់ខ្លួនមនុស្ស២នាក់ទៀត ក្រោមការសង្ស័យថាជនទាំងនោះ អាចមានជាប់ពាក់ព័ន្ធករណីសាកសពមនុស្ស៣៩នាក់ ដែលត្រូវបានរកឃើញនៅក្នុងទូររថយន្តកុងតឺន័រ។ នេះបើតាមការដកស្រង់ ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩។

ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុណ៍ (Freshnews)

ជនសង្ស័យទាំងពីរនាក់ដែលត្រូវបានចាប់ខ្លួន រួមមានប្រុសម្នាក់និងស្រីម្នាក់ អាយុ៣៨ឆ្នាំដូចគ្នា ដែលរស់នៅក្នុងក្រុង Warrington ភាគពាយ័ព្យ អង់គ្លេស។ ពួកគេត្រូវបានប៉ូលិសអង់គ្លេសឃាត់ខ្លួន ពីបទផ្សំគំនិតជូញដូរមនុស្ស និងពីបទឃាតកម្មលើមនុស្សដល់ ទៅ៣៩នាក់។ ជាមួយគ្នានេះ ជនសង្ស័យម្នាក់ទៀត គឺអ្នកបើកបររថយន្តកុងតឺន័រ អាយុ២៥ឆ្នាំ ក៏កំពុងបន្តស្ថិតក្រោមការឃុំឃាំង ផងដែរពីបទមនុស្សឃាត។

ទិដ្ឋភាពនៅនឹងកន្លែងកើតហេតុណ៍ (Freshnews)

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍នេះ សាកសពមនុស្សចំនួន៣៩នាក់ ត្រូវបានគេប្រទះឃើញក្នុងទូររថយន្តកុងតឺន័រមួយគ្រឿង ដែលចតនៅសួនឧស្សាហកម្មមួយកន្លែង ក្នុងក្រុង Grays នៃតំបន់ Essex ចម្ងាយខ្ទង់៣០គីឡូម៉ែត្រភាគខាងកើតទីក្រុងឡុងដ៍។ នាពេលនេះអ្នកជំនាញអង់គ្លេស កំពុងព្យាយាមកំណត់មូលហេតុនៃការស្លាប់របស់មនុស្សទាំង៣៩នាក់នោះ និងកំពុងបន្តកំណត់ អត្តសញ្ញាណរបស់ជនរងគ្រោះ។ ខណៈមានការសង្ស័យថា ពួកគេទំនងជាជនជាតិចិន ក្រសួងការបរទេសចិន បានប្រកាសថា ប៉ូលិសអង់គ្លេសមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត