ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ពីការរក្សាដដែលនូវផែនការដំឡើងពន្ធលើទំនិញចិន

14:28 | 01/09/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

នាថ្ងៃទី ៣០ ខែសីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថាលោកនឹងរក្សាដដែលនូវផែនការដំឡើងពន្ធលើទំនិញចិន។

ទំនិញត្រូវបានរៀនចំនៅកំពង់ផែ Long Beach រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ (រូបថត៖THX/TTXVN)

ថ្លែងនៅសេតវិមាន លោក Trump បានអះអាងថាមិនមានការផ្លាស់ប្តូរផែនការដែលពាក់ព័ន្ធនឹងផែនការយកពន្ធក្នុងកំរិត ១៥% លើទំនិញមួយចំនួនក្នុងបញ្ជីមុខទំនិញដែលនឹងត្រូវយកពន្ធលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ចំនួន ១២៥ ពាន់លានដុល្លារអាមេរិចាប់ពីថ្ងៃទី ១ ខែកញ្ញាខាងមុខនេះ។

កាលពីដើមសប្តាហ៍នេះ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) ក៏បានបញ្ជាក់សារជាថ្មីម្តងទៀតអំពីផែនការរបស់ប្រធានាធិបតី Donald Trump ក្នុងការយកពន្ធបន្ថែម ៥ % លើទំនិញដែលនាំចូលពីប្រទេសចិន ដោយមានទឹកប្រាក់ចំនួន ៣០០ ពាន់លានដុល្លារអាមេរិក ដែលគ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញា និងថ្ងៃទី ១៥ ខែធ្នូខាងមុខនេះ។

សូមជម្រាបថា ជម្លោះពាណិជ្ជកម្មកាលពីខែកក្កដាឆ្នាំ ២០១៨ កន្លងទៅបានផ្ទុះឡើងរវាងប្រទេសទាំងពីរ ដោយបានយកពន្ធលើគ្នាជាបន្តបន្ទាប់ក្នុងតម្លៃរាប់រយពាន់លានដុល្លារអាមេរិក ហើយធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកប្រឈមនឹងហានិភ័យជាច្រើនផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត