យុគសម័យ - អ្នកនាំពាក្យ នៃការិយាល័យប្រធានាធិបតី លោក Salvador Panelo បានឲ្យដឹងថា ទោះបីជាចិនបានបដិសេធម្តងហើយម្តងទៀតចំពោះសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលនៅទីក្រុងឡាអេ ក៏ដោយ ក៏មិនអាច រារាំងលោកប្រធានាធិបតី Rodigo Durterte ពីការលើកឡើងបញ្ហាសមុទ្រខាងកើតមកពិភាក្សា នៅពេលលោកធ្វើទស្សនកិច្ចមកកាន់ប្រទេសចិននៅចុងខែនេះ។
លោកប្រធានាធិបតី Rodigo Durterte
អ្នកនាំពាក្យរបស់ប្រធានាធិបតីលោក Salvador Panelo បានបញ្ជាក់ដូច្នេះនៅថ្ងៃទី ១១ ខែសីហា បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនលោក Zhao Jianhua បាននិយាយថា ប្រទេសចិនប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់។ នៅឆ្នាំ ២០១៦ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេប្រទេសហូឡង់បានច្រានចោលគោលនយោបាយ «ខ្សែអណ្តាតគោ» ខុសច្បាប់របស់ចិននៅសមុទ្រខាងកើត។
លោកប្រធានាធិបតី Duterte ធ្លាប់បានសន្យាថានឹងលើកឡើងសេចក្តីសម្រេចនៃតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅក្នុងករណីប្រទេសហ្វីលីពីនប្តឹងនឹងចិននៅសមុទ្រខាងកើតក្នុងឆ្នាំ ២០១៦ នៅពេលដែលលោកបានជួបជាមួយប្រធានរដ្ឋចិនលោកស៊ីជិនពីងនៅខែនេះ។
ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍នេះ ឯកអគ្គរដ្ឋទូតចិនលោក Zhao Jianhua បាននិយាយថាប្រទេសនេះនឹងមិនទទួលស្គាល់សេចក្តីនោះទេ។
លោក Panelo បានបង្ហាញនូវជំនឿថារដ្ឋបាលរបស់លោកប្រធានាធិបតី Duterte នឹងសម្រេចបាននូវគោលដៅរបស់លោកដោយរៀបចំការចរចាជាមួយប្រទេសចិន។
ទំនាក់ទំនងហ្វ៊ីលីពីន - ចិនត្រូវបានពង្រឹងយ៉ាងខ្លាំងនៅក្នុងអំឡុងពេលលោក Duterte ប៉ុន្តែបានប្រឈមនឹងប្រតិកម្មជាច្រើនពីមន្ត្រីនិងមតិសាធារណៈព្រោះមនុស្សជាច្រើនជឿថាសកម្មភាពទាំងនេះគឺ "ទន់ជ្រាយពេក" មុននឹងសកម្មភាពពង្រីករបស់ចិននៅសមុទ្រខាងកើត។
លោក Duterte បានសន្យាជាមួយប្រជាជនថាលោកនឹងមិនបោះបង់ទឹកដីហ្វីលីពីនមួយអ៊ីញទៅ ឲ្យ បរទេសឡើយ។ ទោះយ៉ាងណាលោកប្រធានាធិបតីបានព្រមានថាជំហររឹងមាំមួយនៅក្នុងជម្លោះអាចនាំឱ្យមានជម្លោះនិងការសម្លាប់រង្គាលរបស់ទាហានហ្វីលីពីន។
សាស្ត្រាចារ្យលោក Ryan Martinson នៅសាកលវិទ្យាល័យនាវាចរអាមេរិកបានបង្ហោះរូបភាពបង្ហាញពីនាវាចិនចំនួន ២ គឺ Dong Fang ៣ និង Zhang Jian កំពុងប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសហ្វីលីពីន
ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតមុននេះ នាថ្ងៃទី ៧ សីហា សាស្ត្រាចារ្យលោក Ryan Martinson នៅសាកលវិទ្យាល័យនាវាចរអាមេរិកបានបង្ហោះរូបភាពបង្ហាញពីនាវាចិនចំនួន ២ គឺ Dong Fang ៣ និង Zhang Jian កំពុងប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) នៃប្រទេសហ្វីលីពីនដែលមានចំងាយប្រហែល ៨០ នាវកសមុទ្រពីឆ្នេរខាងកើតនៃប្រទេសនេះ។
ភ្លាមៗបន្ទាប់ពីនោះរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Locsin បានប្រកាសថាប្រទេសនេះនឹងផ្ញើលិខិតតវ៉ាប្រឆាំងនឹងនាវាចិនចំនួនពីរដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។
លោក Salvador Panelo បានកត់សម្គាល់ថាហ្វីលីពីនមានសន្ធិសញ្ញាការពារជាតិជាមួយសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់ប្រទេសនេះ។ សន្ធិសញ្ញានេះអនុញ្ញាតឱ្យប្រទេសទាំងពីររួមគ្នាអភិវឌ្ឍសមត្ថភាពសន្តិសុខដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារដោយអាវុធពីខាងក្រៅ៕
(យោងតាម thoidai.com ប្រែសម្រូលដោយវិច្ឆិកា)


មតិពីមិត្តអ្នកអាន