ការដាក់ឱ្យប្រើប្រាស់សេវា 5G ដោយជោគជ័យ កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកដោយមានល្បឿននៃការប្រើប្រាស់អ៊ីនធឺណែត

13:43 | 16/07/2019 (យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - បន្ទាប់ពីបានដាក់ឱ្យប្រើបណ្តាញទូរគមនាគមន៍ចល័ត 5G នោះល្បឿនមធ្យមនៃការប្រើប្រាស់អ៊ីនធឺណែតតាមទូរស័ព្ទចល័តនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងគួរឱ្យកត់សម្គាល់ ដែលនាំមុខគេនៅលើពិភពលោកផងដែរ។

កូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខ ១ នៅលើពិភពលោកដោយមានល្បឿននៃការប្រើប្រាស់អ៊ីនធឺណែត (រូបថត៖ baoquocte.vn)

យោងតាមរបាយការណ៍របស់ Ookla ដែលជាក្រុមហ៊ុនគ្រប់គ្រងគេហទំព័រអ៊ីនធឺណែតល្បឿនលឿនលើសកលលោក បានប្រកាសកាលពីថ្ងៃទី ១៤ ខែកក្កដាថា ល្បឿនអ៊ីនធឺណែតជាមធ្យមរបស់កូរ៉េខាងត្បូងគឺ ៧៦.៧៤Mbps (Megabit / វិនាទី) ដែលនាំមុខគេក្នុងចំណោមប្រទេសចំនួន ១៤០ ដែលបានធ្វើការសិក្សាស្រាវជ្រាវ។ ប្រទេសកូរ៉េខាងត្បូងបានវ៉ាដាច់ប្រទេសន័រវែស (៦៧,៩៣ Mbps) ដែលជាប្រទេសធ្លាប់បានរក្សាចំណាត់ថ្នាក់ជួរមុខនៅលើពិភពលោកក្នុងការ ចូលប្រើប្រាស់អ៊ិនធរណែតតាំងពីខែសីហាឆ្នាំទៅមិញ។ ល្បឿនជាមធ្យមនៃការប្រើប្រាស់អ៊ិនធឺណែតនៅប្រទេសកូរ៉េខាងត្បូងគឺខ្ពស់ជាងខ្ពស់ជាងកំរិតមធ្យមពិភពលោកគឺ ២៧,២២ Mbps ។ ល្បឿនចូលប្រើប្រាស់អ៊ិនធឺណែតចល័តរបស់ប្រទេសកូរ៉េនៅក្នុងខែមីនាសម្រេចបាន ៥៤,៨៩ Mbps ដែលឈរលើចំណាត់ថ្នាក់លេខ ៦ នៅលើពិភពលោក ហើយឈានទៅដល់ខែមេសា ល្បឿនសម្រេចបាន ៦៣,៨១Mbps ដែលឈរនៅលំដាប់ថ្នាក់ទី៣ ហើយក្រោយរយៈពេលមួយខែក្រោយទៀត បានឈានឡើងដល់លំដាប់ថ្នាក់លេខ ១ នៅលើពិភពលោកដោយកើនឡើងដល់ ៧៩,៧០% បើប្រៀបធៀបទៅនឹងឆ្នាំទៅមិញ៕

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម baoquocte.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត