យុគ្គសម័យ - នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃទី១០ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តគំរាមកំហែងយកពន្ធថ្មីលើទំនិញនាំចូលទពីប្រទេសចិន ដោយសារសកម្មភាពនេះជួយឱ្យសហរដ្ឋអាមេរិកមាន "ឧត្តមភាពខាងប្រកួតប្រជែងយ៉ាងខ្លាំងបំផុត" ផងដែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ vnexpress.net)
លោកបន្តថា «នាបច្ចុប្បន្ន ចិនទទួលរងការខូចខាតដោយសារក្រុមហ៊ុននានាបានចាកចេញពីប្រទេសនេះ ដើម្បីផ្លាស់ ទីទៅកានត់ប្រទេសផ្សេងៗ ក្នុងនោះមានក្រុមហ៊ុនអាមេរិកផងដែរ ដោយសារពួកគេមិនចង់បង់ពន្ធនោះឡើយ»។ តួលេខបច្ចុប្បន្នមិនបានបង្ហាញយ៉ាងច្បាស់ថា តើប្រទេសចិនទទួលរងផលប៉ះពាល់ដោយការយកពន្ធរបស់អាមេរិកលើទំនិញនាំចូលនោះទេ។ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយសហរដ្ឋអាមេរិកនាខែឧសភាកន្លងទៅ បានបន្តបបន្ធូរឡើង។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trump បាននិយាយថាប្រទេសចិន “នឹងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកពីព្រោះចិនត្រូវតែធ្វើដូច្នេះដែរ”។ ម្ចាស់សេតវិមានរូបនេះក៏បានអះអាងថា លោកគ្រោងនឹងយកពន្ធថ្មីសំដៅលើទំនិញនាំចូលពីចិនជាភ្លាមៗ ប្រសិនបើប្រធានរដ្ឋចិនលោកស៊ីជីនពីង មិនចូលរួមនៅកិច្ចប្រជុំកំពូល G20 នៅប្រទេសជប៉ុននាចុងខែនេះ។
គួរជម្រាបថា រហូតមកដល់ពេលនេះសហរដ្ឋអាមេរិកបានយកពន្ធលើការទំនិញនាំចូលសរុបដោយមានទឹកប្រាក់ចំនួន ២៥០ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយបញ្ហាកម្មសិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យាដោយចាប់បង្ខំនិង និងឱនភាពពាណិជ្ជកម្ម។ លោក Trump មានបំណងចង់ប្រើប្រាស់ពន្ធនេះ ដើម្បីនាំចិនទៅរកតុចរចាមួយ។ ក៏ប៉ុន្តែការចរចាររវាងប្រទេសទាំងពីរបានផ្អាកចាប់តាំងពីដើមខែឧសភាមកម្ល៉េះ ខណៈដែលអាមេរិកបានដំឡើងពន្ធលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអានេរិក។ ចាប់តាំងពីពេលនោះមក លោក Trump បានគំរាមម្តងហើយម្តងទៀតថា នឹងបន្តយកពន្ធលើទំនិញរបស់ចិនបន្ថែមទៀតដោយមានទឹកប្រាក់ប្រមាណ ៣០០ ពាន់លានដុល្លារអាមេរិកផងដែរ៕
(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន