ប្រធានាធិបតីអាមេរិក លោក Donald Trump ក្លាយជាមេដឹកនាំពិភពលោកមុនគេ ដែលចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ទើបឡើងគ្រងរាជ្យ

13:27 | 27/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ប្រធាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ២៧ខែឧសភានេះ បានក្លាយជាមេដឹកនាំបរទេសដំបូងគេបំផុត ដែលបានចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito ដែលទើបបានឡើងគ្រងរាជ្យថ្មីៗ កាលពីដើមខែឧសភា កន្លងមក

ប្រធានាធិបតីអាមេរិក លោក Donald Trump និងព្រះចៅអធិរាជជប៉ុន Naruhito នៅបរមរាជវាំង នាថ្ងៃទី២៧ ខែឧសភា (រូបថត៖ AP)

លោក Donald Trump និងជំទាវទីមួយអាមេរិកគឺលោកស្រី Melania Trump បានចូលគាល់ព្រះចៅអធិរាជជប៉ុន Naruhito និងព្រះរាជអគ្គមហេសី Masako នៅក្នុងព្រះបរមរាជវាំងជប៉ុនក្នុងទីក្រុងតូក្យូ និងត្រូវបានទទួលស្វាគមន៍យ៉ាង កក់ក្ដៅពីរាជវង្សានុវង្សជប៉ុន។

(ប្រភព៖ CNA)

គួរជម្រាបថា ក្រោយបញ្ចប់ពិធីស្វាគមន៍ជាមួយព្រះចៅអធិរាជជប៉ុន លោក Donald Trump នឹងត្រូវជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe ហើយមេដឹកនាំទាំងពីររូបនេះ ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាពីបញ្ហាសំខាន់ជាច្រើន ជាពិសេសសំណុំរឿងនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាង ប្រទេសជាសម្ព័ន្ធមិត្តទាំងពីរផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ

អានច្រើនបំផុត