មជ្ឈដ្ឋានមន្ត្រីអាមេរិកនិងចិនអះអាងថាសង្គ្រាមពាណិជ្ជកម្មនឹងមិនកើតឡើង

22:26 | 20/05/2018

អាមេរិកនិងចិនបានឯកភាពបោះបង់ចោលសង្គ្រាមពាណិជ្ជកម្មនិងដកពាក្យគំរាមកំហែងអំពីការវាយពន្ធវិញ។

ប្រធានបណ្ដោះអាសន្នគណកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធិសភាអាមេរិក លោក Orrin Hatch
ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក Liu He

សេចក្ដីប្រកាសពោលខាងលើត្រូវបាននាំចេញ បន្ទាប់ពីប្រទេសទាំងពីរបានបិទបញ្ចប់វង់ចរចាទី ២ នៅវ៉ាស៊ីនតោន ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ឧសភា សំដៅដោះស្រាយរាល់ការខ្វែងគំនិតខាងពាណិជ្ជកម្ម ដែលបណ្ដាលឲ្យមានភាពតាន តឹងនាពេលកន្លងទៅ។ ឧបនាយករដ្ឋមន្ត្រីចិន លោក Liu He និងជាប្រធានគណប្រតិភូជាន់ខ្ពស់ចិនដែលបំពេញទស្សនិច្ចនៅវ៉ាស៊ីនតោន នាសប្ដាហ៍កន្លងទៅបានឲ្យដឹងថា៖ ភាគីទាំងពីទទួលបានការស្រុះចិត្តគំនិតគ្នា ពោលគឺមិនអនុ វត្តន៍សង្គ្រាមពាណិជ្ជកម្មហើយនឹងបញ្ឈប់ការដំឡើងពន្ធដារទៅវិញទៅមក។

ទន្ទឹមនឹងនេះ យោងតាមសេចក្ដីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដែលបានប្រកាសក្នុងឱកាសនេះបានឲ្យដឹងថា៖ ចិននឹងទិញទំនិញបន្ថែមទៀតលើ វិស័យថាមពលនិងកសិកម្មរបស់អាមេរិក ដើម្បីកាត់បន្ថយឱនភាពខាងពាណិជ្ជកម្មដ៏ធំជាមួយអាមេរិករហូតដល់ ៣៧០ ពាន់លានដុល្លារអាមេរិកផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត