Trending now

កម្ពុជា-UN បន្តពង្រឹងកិច្ចសហការការងារត្រួតពិនិត្យគ្រឿងញៀនឆ្លងកាត់ព្រំដែន

10:09 | 06/02/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអនុញ្ញាតឲ្យប្រតិភូរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ដឹកនាំដោយលោកស្រី អ៊ីន ស៊ីកស៊ីម (Inshik Sim) ដើម្បីជួបពិភាក្សាកាងារ។

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ។ (រូបថត៖​ freshnewsasia)

ជំនួបនោះគឺផ្តោតសំខាន់លើកិច្ចសហការ NACD និង UNODC លើការងារត្រៀម កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ នៃប្រទេស MoU ការរៀបចំសិក្ខាសាលា ថ្នាក់តំបន់ SMART កិច្ចសហប្រតិបត្តិការឆ្លងកាត់ព្រំដែនប្រឆាំងនឹងការជួញដូរគ្រឿងញៀន និងសារធាតុគីមី និងឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង ការវិវឌ្ឍន៍ចុងក្រោយ នៃទីផ្សារគ្រឿងញៀនថ្នាក់តំបន់ និងថ្នាក់ជាតិជាដើម។

លោកស្រី អ៊ីន ស៊ីកស៊ីម (Inshik Sim) មន្រ្តីកម្មវិធីគ្រប់គ្រងសារធាតុគីមី និង SMART បានសម្តែងនូវភាពសប្បាយរីករាយ ដោយបានការអនុញ្ញាតទទួលជួប ពិភាក្សាការងារនាពេលនេះ ដោយជជែកពិភាក្សាមួយចំនួន សំដៅពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យគ្រឿងញៀន។

ជាមួយគ្នានេះ លោកស្រី វ៉ាលែនទីណា ភែនស៊ីរី (Valentina Pancieri) មន្រ្តីកម្មវិធីគ្រប់គ្រងព្រំដែនរបស់ UNODC បានបញ្ជាក់ថា កម្ពុជាបានចួលរួមយ៉ាងសកម្ម លើការងារទប់ស្កាត់បទល្មើសគ្រឿងញៀន ឆ្លងកាត់ព្រំដែនតាមរយៈការបង្កើតបានការិយាល័យ ទំនាក់ទំនងព្រំដែន BLO ចំនួន១៧ ហើយទទួលបានការគាំទ្រពី UNODC ហើយកម្ពុជានឹងទទួលបានការគាំទ្របង្កើតឲ្យមានការិយាល័យ BLO ចំនួន៣បន្ថែមទៀតគឺ ទីតាំង BLO អូយ៉ាដាវ ខេត្តរតនគិរី, BLO ជប់គគីរ ខេត្តឧត្តរមានជ័យ និង BLO គោករការ ខេត្តព្រៃវែង។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងអំណរគុណដល់ UNODC ដែលបានសហការគាំទ្រជួយដល់ ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ដោយបានផ្តល់គាំទ្រឲ្យមានការរៀបចំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ នៃ MoU នៅអំឡុងខែកក្កដា និងគាំទ្ររាល់សកម្មភាព របស់អង្គការ UNODC ដែលបានជួយដល់កម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងកាត់ព្រំដែន៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR