ព្រះអង្គម្ចាស់ប្រទេសវែល ប្តូរទម្លាប់ចាប់ដៃ មកសំពះគ្នាវិញ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា

18:38 | 21/03/2020

ចំនួននៃករណីឆ្លងវីរុសកូរ៉ូណានៅចក្រភពអង់គ្លេស មានសន្ទុះកើនឡើងយ៉ាងខ្លាំង ខណៈគេបានណែនាំឲ្យប្តូរទម្លាប់ប៉ះពាល់រាងកាយ ជាពិសេសការចាប់ដៃ ឬ អោប នៅពេលស្វាគមន៍គ្នា។

ព្រះអង្គម្ចាស់ប្រទេសវែល ប្តូរទម្លាប់ចាប់ដៃ មកសំពះគ្នាវិញ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណា

ជាមួយគ្នានេះ សូម្បីតែគ្រួសាររាជវង្សនៃចក្រភពអង់គ្លេសក៏បានធ្វើតាមការណែនាំខាងលើដែរ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ ព្រះអង្គម្ចាស់នៃប្រទេសវែល Prince Charles បានផ្លាស់ប្តូរទម្លាប់ពីការចាប់ដៃ មកជាការសំពះវិញ នៅពេលស្វាគមន៍គ្នា នៅឯកម្មវិធី Prince's Trust Awards នៅឯទីក្រុង London។

បើតាមខ្សែវីដេអូខ្លី ដែលបានបង្ហោះនៅលើបណ្តាញសង្គម បង្ហាញឲ្យឃើញ Prince Charles លើកដៃសំពះ ដើម្បីជាការស្វាគមន៍គ្នាទៅវិញទៅមក ដើម្បីចៀសវាងពីការបះពាល់គ្នា៕

(ប្រភពព័ត៌មាន: sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត