Trending now

មោទនភាពចំពោះភាពវៃឆ្លាត សមត្ថភាព និងភាពក្លាហានរបស់​នារីវៀតណាម

17:49 | 14/02/2025 វិច្ឆិកា

នៅថ្ងៃទី ១១ ខែកុម្ភៈ នៅទីស្នាក់ការអ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តិទៅពិធីអបអរសាទរខួបលើកទី ១០ ទិវាអន្តរជាតិនារីផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ដើម្បីលើកតម្កើងការខិតខំប្រឹងប្រែងរបស់ស្ត្រីនៅជុំវិញពិភពលោកជម្នះរាល់ការលំបាកនិងបញ្ហាប្រឈម ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នាឈានឆ្ងាយទៅក្នុងលំហអវកាស។

សហរដ្ឋ​អាមេរិក​គាំទ្រ​វៀតណាម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់​ដែនសមុទ្រ នារីវៀតណាម-​កម្ពុជា៖ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច បន្តរឿងសាមគ្គីភាព
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅទីនេះ។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅទីនេះ។

ព្រឹត្តិការណ៍នេះត្រូវរៀបចំឡើងដោយ គំនិតផ្តួចផ្តើមសមភាពយេនឌ័ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ សម្របសម្រួលជាមួយគណៈប្រតិភូប៉ូឡូញ ដោយមានការចូលរួមពីតំណាងជាច្រើននៃប្រទេសសមាជិកអង្គការសហប្រជាជាតិនិងអវកាសយានិកអន្តរជាតិជាស្ត្រី រួមទាំងលោកស្រី Amanda Nguyen ដែលនឹងក្លាយជាស្ត្រីវៀតណាមដំបូងគេហោះហើរទៅកាន់លំហអវកាស។

ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោកស្រី Amanda Nguyen ដែលនឹងក្លាយជាស្ត្រីវៀតណាមដំបូងគេដែលហោះហើរទៅកាន់លំហអវកាស។
ឯកអគ្គរដ្ឋទូត Dang Hoang Giang និងលោកស្រី Amanda Nguyen ដែលនឹងក្លាយជាស្ត្រីវៀតណាមដំបូងគេដែលហោះហើរទៅកាន់លំហអវកាស។

ថ្លែងមតិតាងនាមបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា វឌ្ឍនភាពរបស់ស្ត្រីទាមទារឱ្យមានការគោរពសមភាព ភាពចម្រុះ និងបរិយាប័ន្ន ក៏ដូចជាការផ្តល់សិទ្ធិ ដូច្នេះស្ត្រីមិនត្រឹមតែអាចចូលរួមប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីជាអ្នកដឹកនាំ ជំរុញនវានុវត្តន៍និងបង្កើតកម្លាំងចលករសម្រាប់ការផ្លាស់ប្តូរប្រកបដោយអត្ថន័យ។ ឯកអគ្គរដ្ឋទូត Dang Hoang Giang បានលើកឡើងពីសមិទ្ធិផលរបស់វៀតណាមលើសមភាពយេនឌ័រ បង្កើតឱកាសស្មើភាពសម្រាប់ស្ត្រីក្នុងការចូលរួម និងរួមចំណែកក្នុងគ្រប់វិស័យនៃជីវភាពសង្គម ជាពិសេសផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងគំនិតច្នៃប្រឌិត។ ការដែលលោកស្រី Amanda Nguyen សម្រេចបានក្តីសុបិនក្លាយជាស្ត្រីវៀតណាមដំបូងគេដែលហោះហើរទៅកាន់លំហអវកាស គឺជាសក្ខីភាពដែលបង្ហាញពីភាពវៃឆ្លាត សមត្ថភាព និងភាពក្លាហានរបស់ស្ត្រីវៀតណាម។ វៀតណាមសន្យាចូលរួមជាមួយសហគមន៍អន្តរជាតិ ជំរុញថែមទៀតសមភាពយេនឌ័រនិងផ្តល់សិទ្ធិដល់ស្ត្រីឱ្យពង្រីករាល់សក្តានុពល និងប្រែក្លាយមហិច្ឆតានិងសេចក្តីប្រាថ្នារបស់ខ្លួនឱ្យក្លាយជាការពិត៕

សហរដ្ឋ​អាមេរិក​គាំទ្រ​វៀតណាម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់​ដែនសមុទ្រ សហរដ្ឋ​អាមេរិក​គាំទ្រ​វៀតណាម​ក្នុង​ការ​ពង្រឹង​សមត្ថភាព​អនុវត្ត​ច្បាប់​ដែនសមុទ្រ

នាថ្ងៃទី ៥ ខែធ្នូ ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Phung Duc Tien នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រប់គ្រងជលផល តំបន់ទី ៥ (នៅ Phu Quoc) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម Marc E. Knapper បានប្រកាសអំពីកញ្ចប់ជំនួយថ្មីដែលមានតម្លៃ ១២,៥ លានដុល្លារសម្រាប់វៀតណាម។

នារីវៀតណាម-​កម្ពុជា៖ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច បន្តរឿងសាមគ្គីភាព នារីវៀតណាម-​កម្ពុជា៖ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច បន្តរឿងសាមគ្គីភាព

គាំទ្រគ្នាទៅវិញទៅមកលើការងារផលិតកម្ម ផ្ទេរបច្ចេកទេសធ្វើស្រែចំការ បើកវគ្គបណ្តុះបណ្តាលលើកកំពស់សមត្ថភាព... ស្ត្រីវៀតណាម និងកម្ពុជាមិនត្រឹមតែចែករំលែកការងារប៉ុណ្ណោះទេ ថែមទាំងសរសេររឿងរ៉ាវអំពីទំនាក់ទំនងស្នេហា រួមចំណែកលើកកម្ពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងពង្រឹងទំនាក់ទំនងពិសេស រវាងប្រជាជនទាំងពីរ។

វិច្ឆិកា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ