ប្រធានាធិបតីហ្វីលីពីនអំពាវនាវឱ្យបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងអំពើពុករលួយ

13:11 | 24/07/2019 (ប្រភព៖ vovworld.vn)

លោកប្រធានាធិបតីហ្វីលីពីនបានសង្កត់ធ្ងន់ថាការរត់ពន្ធគ្រឿងញៀននឹងមិនអាចថយចុះឡើយ ប្រសិនបើស្ថានភាពអំពើពុករលួយនៅតែកើតមានឡើង ហើយបង្កើតឱ្យមានចន្លោះប្រហោងសម្រាប់សកម្មភាពឧក្រិដ្ឋកម្ម។

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ vnanet.vn)

នាថ្ងៃទី ២២ ខែកក្កដា ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសន្យាបន្តអនុវត្តន៍យុទ្ធនាការប្រយុទ្ធប្រឆាំងការ រត់ពន្ធគ្រឿងញៀន និងអំពើពុករលួយ។ អញ្ជើញថ្លែងសារលិខិតជាតិលើកទី ៤ ទៅកាន់រដ្ឋសភានោះ លោក Duterte បានដាស់តឿនជាថ្មីម្ដង់ទៀតទៅកាន់ សមាជិក សមាជិការសភាឲ្យអនុម័តលើច្បាប់ស្ដីពីការអនុញ្ញាតឱ្យអនុវត្តទោសប្រហារជីវិត ព្រមទាំងអះអាងថា រាល់សកម្មភាពរត់ពន្ធគ្រឿងញៀន និងអំពើពុករលួយនៅតែកើតមានឡើងនៅប្រទេសខ្លួន។ លោក Duterte បានសង្កត់ធ្ងន់ថា ការរត់ពន្ធគ្រឿងញៀននៅតែបន្តកើតមានឡើង ខណៈដែលអំពើពុករលួយមិនទាន់បានលុបចោល ហើយធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងក្រម សីលធម៌របស់រដ្ឋអំណាច។ លោកប្រធានាធិបតីហ្វីលីពីនបានសង្កត់ធ្ងន់ថាការរត់ពន្ធគ្រឿងញៀននឹងមិនអាចថយចុះឡើយ ប្រសិនបើស្ថានភាពអំពើពុករលួយនៅតែកើតមានឡើង ហើយបង្កើតឱ្យមានចន្លោះប្រហោងសម្រាប់សកម្មភាពឧក្រិដ្ឋកម្មផងដែរ៕

តាម៖ vovworld.vn

(ប្រភព៖ vovworld.vn)

(ប្រភពព័ត៌មាន: vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត