Trending now

អាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់ ដែលថាចាប់បានបណ្តាញគិញសម្ងាត់ CIA អាមេរិក១៧នាក់ នៅក្នុងទឹកដីអ៊ីរ៉ង់

05:46 | 23/07/2019 (ប្រភព៖ FreshNews សរុបដោយហេង វុធ្ធី)

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo នាថ្ងៃចន្ទនេះ បានច្រានចោលសេចក្តីប្រកាសរបស់ អ៊ីរ៉ង់ ដែលថាពួកគេចាប់បានគិញសម្ងាត់ចំនួន១៧នាក់ ដែលធ្វើការងារឲ្យទីភ្នាក់ងារចារកម្ម CIA របស់សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo (រូបថត៖ FN)

ទីក្រុងតេហេរ៉ង់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ខ្លួន បានអះអាងថា បណ្តាញគិញសម្ងាត់នោះ ត្រូវបង្រ្កាបបានក្នុងចន្លោះពេល ១២ខែ គិតត្រឹមខែមីនា ឆ្នាំ២០១៩នេះ។ សេចក្តីប្រកាសបែបនេះក៏ធ្លាប់កើតដែរនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែលើកនេះគឺចំពេលដែល អ៊ីរ៉ង់កំពុងមានភាពតានតឹងជាមួយប្រទេសលោកខាងលិច។ អ៊ីរ៉ង់ថែមទាំងបានបញ្ជាក់ថា ជនសង្ស័យមួយចំនួន ត្រូវបាន កាត់ទោសប្រហារជីវិតទៀតផង។

ជាការឆ្លើយតប លោក Pompeo បានលើកឡើងដូច្នេះថា «របបដឹកនាំអ៊ីរ៉ង់គឺមានប្រវត្តិនិយាយកុហក បំភ្លៃការពិតជាយូរណាស់ មកហើយ ដូច្នេះខ្ញុំមិនសូវខ្វល់និងមិនសូវជឿជាក់ប៉ុន្មាននោះឡើយ ចំពោះការអះអាងមួយចំនួនធំរបស់ទីក្រុងហេរ៉ង់»។

គួរជម្រាបថា ប្រទេសទាំងពីរកំពុងមានភាពតានតឹងជាមួយគ្នាខ្លាំង ជុំវិញបញ្ហាមួយចំនួន ជាពិសេសពាក់ព័ន្ធហេតុការណ៍កន្លងទៅ ថ្មីៗនេះ នៅឯតំបន់ច្រកសមុទ្រ Hormuz៕

(ប្រភព៖ FreshNews សរុបដោយហេង វុធ្ធី)

(ប្រភព៖ FreshNews សរុបដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ