Trending now

ចំនួនភ្ញៀវទេសចរមកទីក្រុងហាណូយកើនឡើងជាង ៣៣% ក្នុងរយៈពេល ៧ ខែ

00:00 | 06/08/2024 ហេង វុធ្ធី

ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយក្នុងរយៈពេល ៧ ខែកន្លងមក ទទួលបាន ជិត ៣,៥ លាននាក់ កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ស្នាដៃល្អចំនួន ៣៣ បានឈ្នះការប្រលង និងតាំងពិព័រណ៍រូបថតសិល្បៈវៀតណាមឆ្នាំ ២០២៤ ជ័យជំនះថ្ងៃទី ៧ មករា ឆ្នាំ១៩៧៩ គឺជាជ័យជំនះរួមរបស់ប្រជាជនទាំងពីរ
ចំនួនភ្ញៀវទេសចរមកទីក្រុងហាណូយកើនឡើងជាង ៣៣% ក្នុងរយៈពេល ៧ ខែ
ចំនួនភ្ញៀវទេសចរមកទីក្រុងហាណូយកើនឡើងជាង ៣៣% ក្នុងរយៈពេល ៧ ខែ

យោងតាមការិយាល័យគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ អាស្រ័យដោយការអនុវត្តដំណោះស្រាយ និងការកែលម្អជាច្រើនចំពោះហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ និងការផ្លាស់ប្ដូរថ្មីក្នុងការងារផ្សព្វផ្សាយ និងលើកកំពស់រូបភាពនៃទឹកដីនិងមនុស្សរដ្ឋធានីនោះ ផ្នែកទេសចរណ៍នៃក្រុងហាណូយសម្រេចបានលទ្ធផលវិជ្ជមាន។ ចំនួនភ្ញៀវទេសចរសរុបមកទីក្រុងហាណូយក្នុងរយៈពេល ៧ ខែកន្លងមក ទទួលបានជិត ៣,៥ លាននាក់ កើនឡើង ៣៣,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះភ្ញៀវអន្តរជាតិត្រូវបានប៉ាន់ប្រមាណថា មានជាង ២,៤លាននាក់ កើនឡើង៤៣,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភ្ញៀវទេសចរក្នុងស្រុកក្នុងរយៈពេល ៧ ខែ ត្រូវបានប៉ាន់ប្រមាណថា មានជាង ១ លាននាក់ កើនឡើង ១៤,៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រាស្នាក់នៅជាមធ្យមនៃសណ្ឋាគារលំដាប់ផ្កាយ ១ រហូតដល់ផ្កាយ ៥ សម្រេចបាន ៦១,៨%។

លោកស្រី Dang Huong Giang នាយិកាមន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ក្នុងប៉ុន្មានខែចុងឆ្នាំនេះ ផ្នែកទេសចរណ៍ក៏នឹងបន្តផ្សព្វផ្សាយ និងវិនិយោគលើគោលដៅទេសចរណ៍ល្បីៗ និងប្រពៃណី។ លើសពីនេះ ទីក្រុងក៏សុក្រិតនីតិវិធី និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីប្រកាសគោលដៅទេសចរណ៍ថ្មីៗដែលទាក់ទាញជាច្រើន។ ផ្នែកទេសចរណ៍ក៏យកចិត្តទុកដាក់ដល់គំរូទេសចរណ៍ក្នុងភូមិសិប្បកម្ម ការទស្សនានិងទិញទំនិញដែលមានគុណភាពខ្ពស់ផងដែរ៕

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមផ្តល់ព័ត៌មានអំពីសមិទ្ធផលក្រោយរយៈពេល ៤០ ឆ្នាំនៃកិច្ចការផ្លាស់ប្តូរថ្មី ដល់ប្រព័ន្ធផ្សព្វផ្សាយក្រិក
រដ្ឋសភាអនុម័តលើច្បាប់វិសោធនកម្ម និងបំពេញបន្ថែមច្បាប់ស្តីពីស្ថាប័នតំណាងវៀតណាមនៅបរទេស
កាលវិភាគបាញ់កាំជ្រួចនាយប់ថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ ក្នុងកម្មវិធី "សូរសៀងមាតុភូមិ"
បណ្តាចំណុចថ្មីៗក្នុងច្បាប់ស្តីពីជំនឿ និងសាសនា (វិសោធនកម្ម)
កងវិស្វកម្មវៀតណាម បញ្ចប់ការសាងសង់ផ្លូវយុទ្ធសាស្ត្រប្រវែង ៣៧ គីឡូម៉ែត្រ នៅស៊ូដង់ខាងត្បូង ក្នុងរយៈពេល ៨៥ ថ្ងៃ