នារសៀលថ្ងៃ ទី ២២ ធ្នូ នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien រៀបចំពិធីបូកសរុបឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤។
![]() |
ទេសចរណ៍ Dien Bien ទាក់ទាញភ្ញៀវទេសចរជាង ១.៨ លាននាក់នៅឆ្នាំនេះ |
យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំ សម្រាប់ឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤៖ ឆ្នាំនេះ មានកម្មវិធីនិងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជិត ១៧០ ក្នុងក្របខ័ណ្ឌនៃឆ្នាំទេសចរណ៍ជាតិ - Dien Bien ២០២៤ ដែលបានរៀបចំឡើងនិងទាក់ទាញភ្ញៀវទេសចរណ៍ជាង ១.៨ លាននាក់មកខេត្ត Dien Bien។ ជាលើកដំបូង ប្រាក់ចំណូលសរុបពីសេវាកម្មទេសចរណ៍សម្រេចបានជាង ៣.៣០០ ពាន់លានដុង (ជាង ១៣០ លានដុល្លារអាមេរិក) ដែលកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំមុន។
សកម្មភាពទ្រង់ទ្រាយធំ និងព្រឹត្តិការណ៍ជាតិត្រូវបានរៀបចំឡើងជាលើកដំបូងនៅ Dien Bien ជាពិសេសក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃជ័យជំនះជាប្រវត្តិសាស្ត្រ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) បានប្រព្រឹត្តដោយរួមចំណែកណែនាំ និងផ្សព្វផ្សាយរូបភាពទឹកដីនិងប្រជាជន Dien Bien ដល់មិត្តភ័ក្តិនិងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
នៅឆ្នាំ ២០២៥ ខេត្ត Thua Thien Hue នឹងក្លាយជាតំបន់ទទួលរៀបចំឆ្នាំទេសចរណ៍ជាតិ ដោយប្រធានបទ "Hue - រាជធានីបុរាណ ជោគវាសនាថ្មី”៕
![]() យុគសម័យ - បន្ទាប់ពីរយៈពេល ២ ថ្ងៃដ៏រំភើបនោះ រសៀលនេះ (ថ្ងៃទី ៣ ខែមេសា) គណៈកម្មាធិការរៀបចំពិធីបុណ្យ Thanh Ban Phu - ពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍លើកទី ១០ របស់ជនជាតិភាគតិចនៅស្រុក Dien Bien ឆ្នាំ ២០២៤ បានប្រារព្ធពិធីបិទ។ |
![]() ក្រោយរយៈពេល ៧០ ឆ្នាំនៃការសាងសង់និងអភិវឌ្ឍន៍ ពីគំនរបាក់បែក ដែលបណ្តាលមកពីសង្រ្គាម ខេត្ត Dien Bien សព្វថ្ងៃនេះបាន "ផ្លាស់ប្តូរមុខមាត់" ជាមួយនឹងតំបន់ទីក្រុងធំទូលាយនិងតំបន់ជនបទថ្មី។ ស្តែងចេញពីសក្ដានុពលនិងគុណសម្បត្តិដែលមានស្រាប់នៃធនធានព្រៃឈើ រ៉ែ វារីអគ្គិសនី និងទេសចរណ៍ ខេត្ត Dien Bien បាននិងកំពុងផ្តោតលើការទាក់ទាញទុនវិនិយោគសម្រាប់ការអភិវឌ្ឍន៍កាន់តែលឿន និងប្រកបដោយចីរភាព។ |
មតិពីមិត្តអ្នកអាន