Trending now

ការទូតអាហារចូលរួមផ្សព្វផ្សាយម្ហូបខ្មែរ

00:00 | 24/09/2024 ហេង វុធ្ធី

វគ្គបណ្តុះបណ្តាលអាហារសម្រាប់អ្នកការទូតនៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិក្នុងទីក្រុងភ្នំពេញកាលពីសប្តាហ៍មុនបានប្រើប្រាស់មុខម្ហូបរបស់ប្រទេសជាជាយុទ្ធសាស្ត្រដើម្បីលើកកម្ពស់វិស័យការទូត។ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើជាអធិបតីបើកវគ្គបណ្តុះបណ្តាលរយៈពេលបីថ្ងៃកាលពីថ្ងៃព្រហស្បតិ៍។

បញ្ជាការដ្ឋានឆ្មាំសមុទ្រតំបន់ទី៤ បានបិទវគ្គបណ្តុះបណ្តាលភាសាខ្មែរនៅឆ្នាំ២០២៤ សកម្មភាព​ស្ម័គ្រ​ចិត្ត​របស់​និស្សិត​ឡាវ និង​ខ្មែរ​នៅ​វៀតណាម៖ គុណ​ចិត្ត​មេត្តា
ការទូតអាហារចូលរួមផ្សព្វផ្សាយម្ហូបខ្មែរ
ការទូតអាហារចូលរួមផ្សព្វផ្សាយម្ហូបខ្មែរ

វគ្គបណ្តុះបណ្តាលស្តីពី “ការទូតអាហារកម្ពុជា៖ ការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការតាមរយៈម្ហូបអាហារ” គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិទ្យាស្ថានជាតិការទូត និងមូលនិធិអាស៊ីប្រចាំកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ក៏ដូចជានៅខេត្តកំពត ជាពិសេសសម្រាប់មន្ត្រីជាន់ខ្ពស់នៃស្ថានបេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនានា។

ក្រោមគំនិតផ្តួចផ្តើមរបស់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី វគ្គបណ្តុះបណ្តាលនេះមានគោល ផ្សព្វផ្សាយម្ហូបអាហារខ្មែរទៅកាន់ពិភពលោក និងផ្តល់ឱកាសដល់មន្រ្តីការទូតបរទេសនៅកម្ពុជាទទួលបានពិសោធន៍នៃការធ្វើម្ហូបខ្មែរដំបូង រួមទាំងបន្ថែមនូវចំណេះដឹងអំពីវប្បធម៌ម្ហូបអាហារកម្ពុជាដែលមានភាពពិសេសប្លែកគេ ភាពល្អឥតខ្ចោះ និងកេរដំណែលមរតកម្ហូបអាហារខ្មែរមិនអាចកាត់ថ្លៃបានរាប់ពាន់ឆ្នាំមកហើយ។

ថ្លែងក្នុងពិធីបើក លោកបានមានប្រសាសន៍ថា កម្មវិធីនេះពិតជាបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិកម្ពុជាបាលកម្ពុជា ក្នុងការលើកកម្ពសអាហារដែលជាផ្នែកមួយនៃការទូតសេដ្ឋកិច្ចកម្ពុជា។ លោកបានគូសបញ្ជាក់ថា “ដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ក្រសួងរបស់យើងបានដាក់ចេញនូវយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ២០២១”។

វគ្គបណ្តុះបណ្តាលនេះត្រូវបានដឹកនាំដោយចុងភៅល្បីឈ្មោះពីររូបគឺលោកស្រី រស់ រតនៈ ដែលគេស្គាល់ថាជាចុងភៅណាក់ និងលោកលូ ម៉េង។ វគ្គនេះក៏មានការធ្វើទស្សនកិច្ចសិក្សានៅខេត្តកំពត ដែលក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតជម្រាបអំពីសក្តានុពលវិនិយោគរបស់ខេត្តកំពតលើវិស័យដូចជា កសិកម្ម និងទេសចរណ៍។

ខេត្តកំពត​ជាខេត្តដែលមានភាពល្បីល្បាញជាលក្ខណៈអន្តរជាតិ​ចំពោះម្រេច និងសម្រស់ធម្មជាតិភ្នំបូកគោ។ ជាមួយគ្នានេ លោក អ៊ុក សោភ័ណ្ឌ អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសក៏បានអញ្ជើញចូលរួមនៅខេត្តកំពត ផងដែរ។

ការពារក្មេងស្រីខ្មែរពីអំពើហិង្សា និងអាពាហ៍ពិពាហ៍កុមារ ការពារក្មេងស្រីខ្មែរពីអំពើហិង្សា និងអាពាហ៍ពិពាហ៍កុមារ

នាថ្ងៃទី ២១ ខែធ្នូ គណៈកម្មាធិការប្រជាជនទីក្រុង Tinh Bien បានសម្របសម្រួលជាមួយសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ (សកលវិទ្យាល័យជាតិហូជីមិញ) អនុវត្តគម្រោង “ពង្រឹងសមត្ថភាពការពារខ្លួនសម្រាប់ក្មេងស្រីខ្មែរប្រឆាំងនឹងបញ្ហាអាពាហ៍ពិពាហ៍កុមារ អំពើហិង្សា ការរំលោភបំពាន ការចាប់ជំរិត។ និងការជួញដូរក្មេងស្រី” នៅទីក្រុង Tinh Bien ខេត្ត An Giang។

Soc Trang៖ សិល្បករ​២០០​នាក់​ប្រគំ​តន្ត្រី​ខ្មែរ Soc Trang៖ សិល្បករ​២០០​នាក់​ប្រគំ​តន្ត្រី​ខ្មែរ

យុគសម័យ - នាល្ងាចថ្ងៃទី ១១ ខែវិច្ឆិកា នៅទីលាន Bach Dang (ខេត្ត Soc Trang) សិប្បករ តន្ត្រីករ និងតារាសម្ដែងខ្មែរចំនួន ២០០ នាក់បានចូលរួមការប្រគុំតន្ត្រីដោយកំណត់ឯកទកម្មវៀតណាមសម្រាប់ "កម្មវិធីសំដែងតន្ត្រីរបស់ប្រជាជនខ្មែរក្នុងខេត្ត Soc Trang មាន​ទំហំ​ធំ​ជាង​គេ​នៅ​វៀតណាម"។

ហេង វុធ្ធី

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បង្កើនទំហំពាណិជ្ជកម្ម វៀតណាម-កម្ពុជា ដល់ ២០ ពាន់លានដុល្លារ
ថ្នាក់ដឹកនាំនាយទាហានវ័យក្មេងនៃកងទ័ពវៀតណាម និងកម្ពុជា រួមចំណែកពូនជ្រំចំណងមិត្តភាពរវាងប្រទេសទាំងពីរ
អ្នកកាសែតនូវែលសេឡង់ម្នាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្ស និងទឹកដីវៀតណាម
នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបចៅក្រមតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ
កងទ័ពកម្ពុជាមានកិត្តិយស និងមោទនភាពបានចូលរួមដង្ហែក្បួនព្យុហយាត្រានៅប្រទេសវៀតណាម